* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋាភិបាលឥណ្ឌូណេស៉ី៖ នាយខុទ្ទកាល័យប្រធានាធិបតីដែលត្រូវចាប់ខ្លួន ប្រហែលជាប្រព្រឹត្តិអំពើក្បត់ជាតិ តាមរយៈការលួចស្ដាប់ទូរសព្ទប្រធានាធិបតី (Video inside)

04-11-2026 15:04

(ហ្សាការតា)៖ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ រដ្ឋាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងថា អតីតនាយខុទ្ទកាល័យប្រធានាធិបតី លោក Listyo Sigit Prabowo ដែលទើបត្រូវបានដកតំណែងក្នុងសប្តាហ៍នេះ និងកំពុងត្រូវបានចាប់ខ្លួន ប្រហែលជាបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការចោទប្រកាន់ពាក់ព័ន្ធការលួចស្ដាប់កិច្ចសន្ទនាតាមទូរសព្ទរបស់ប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«សកម្មភាពនោះ អាចចាត់ចូលក្នុងប្រភេទនៃទង្វើក្បត់ជាតិ។ នេះក៏ជាសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ ផលប្រយោជន៍របស់រដ្ឋ រួមទាំងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់មេដឹកនាំប្រទេស»។ នេះជាការបញ្ជាក់របស់លោក Prasetyo Hadi អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សាការតាថា ជុំវិញការចាប់ខ្លួនលោក Listyo Sigit Prabowo។

កាលពីថ្ងៃអង្គារ ប៉ូលិសឥណ្ឌូណេស៉ី បានប្រកាសពីការចាប់ខ្លួន លោក Listyo ​ដែលជាអតីតមេបញ្ជាការប៉ូលិសម្នាក់ផងនោះ រួមទាំងមន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត ដោយចោទប្រកាន់ថាបានលួចស្ដាប់កិច្ចសន្ទនាតាមទូរសព្ទរបស់ប្រធានាធិបតី លោក Prabowo Subianto មន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ អ្នកសារព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនួញ។

តាមមន្ត្រីស៉ើបអង្កេតជាន់ខ្ពស់ លោក Asep Safrudin សកម្មភាពនេះធ្វើឡើងដោយគ្មានមូលដ្ឋានផ្លូវច្បាប់ ឬគ្មានដំណើរការស៉ើបអង្កេត ឬការសាកសួរណាមួយ ដែលស្របតាមច្បាប់ជាធរមានឡើយ៕