* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18

04-11-2026 15:55

(បាងកក)៖ នារីជនជាតិចិនម្នាក់ អាយុ ២៧ឆ្នាំ បានបាត់ខ្លួនអស់រយៈពេល ១០ថ្ងៃហើយ បន្ទាប់ពីបានធ្វើដំណើរតែម្នាក់ឯងទៅកាន់ប្រទេសថៃ ដើម្បីជួបបុរសម្នាក់ដែលនាងបានស្គាល់តាមអនឡាញ និងត្រូវបានគេរាយការណ៍ថា បានសន្យាថានឹងឲ្យទូរស័ព្ទ iPhone 18 ទៅឱ្យនាង។ នេះបើតាមការចេញផ្សាយដោយដោយសារព័ត៌មាន The Thaiger នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ស្រ្តីខាងលើបានធ្វើដំណើរចេញពីទីក្រុងក្វាងចូវ និងត្រូវបានគេស្គាល់ត្រឹមនាមត្រកូល Fu។ រូបនាងបានធ្វើដំណើរតាមយន្ដហោះទៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែតុលា ដោយមានគម្រោងបន្តដំណើរ ទៅខេត្តឈៀងម៉ៃ ដើម្បីជួបបុរសខាងលើ។ នាងបានបាត់បង់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ បន្ទាប់ពីបានទៅដល់ប្រទេសថៃ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន និងហុងកុង។ ប៉ុន្តែគេមិនទាន់ប្រាកដថាតើរូបនាងបានធ្វើទៅដល់ឈៀងម៉ៃឬក៏អត់នោះទេ?

មិត្តភក្តិរបស់នាង មាននាមត្រកូល Zhou បាននិយាយថា បុរសម្នាក់នោះបានសន្យាថានឹងឲ្យ iPhone 18 ទៅនាង ហើយស្ត្រីឈ្មោះ Fu ក៏បានរៀបចំកាដូដោយដៃសម្រាប់បុរសនោះផងដែរ។ មិត្តស្រី្ត ដែលបាត់ខ្លួនដដែល ក៏បានឱ្យដឹងដែរថា បុរសនោះធ្លាប់បានស្នើសុំឲ្យនាងបង់ថ្លៃធានារ៉ាប់រងសម្រាប់របស់របរដែលគាត់អះអាងថា នឹងផ្ញើទៅឱ្យនាង។ ក្រុមគ្រួសារ និងមិត្តភក្តិបានព្យាយាមបញ្ចុះបញ្ចូល នាងកុំឲ្យធ្វើដំណើរតែម្នាក់ឯងទៅ ជួបនរណាម្នាក់ដែលនាងស្គាល់ត្រឹមតែតាមអនឡាញ។

Zhou បាននិយាយថា ការធ្វើដំណើររបស់នាងស្រដៀងទៅនឹងករណីមនុស្សដែលត្រូវបានបោកបញ្ឆោតទៅកាន់ទីតាំងបោកប្រាស់ ប៉ុន្តែប៉ូលិសមិនទាន់បានបញ្ជាក់រឿងនេះទេ ហើយសារព័ត៌មានហុងកុង GOtrip បានពណ៌នាថា វាគ្រាន់តែជាការសន្និដ្ឋានរបស់គាត់ប៉ុណ្ណោះ។

ប៉ូលិសចិនបានធ្វើការស៊ើបអង្កេតតាំងពីចុងខែតុលា ហើយក្រុមគ្រួសាររបស់នាងកំពុងត្រៀមធ្វើដំណើរទៅប្រទេសថៃ ដើម្បីរាយការណ៍ករណីនេះទៅប៉ូលិសថៃ។ មិនទាន់មានការធ្វើបច្ចុប្បន្នភាពជា សាធារណៈណាមួយពីអាជ្ញាធរថៃនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា នារីជនជាតិចិនម្នាក់អាយុ២៤ឆ្នាំ ត្រូវបានចោរប្លន់ទូរស័ព្ទ និងទ្រព្យសម្បត្តិរបស់នាង បន្ទាប់ពីបានជិះឡានដែលរៀបចំដោយបុរសម្នាក់ដែលនាងបានជួបតាមអនឡាញ ភ្លាមៗបន្ទាប់ពីចុះចតនៅប្រទេសថៃ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានតៃវ៉ាន់ Mirror Media ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយចិន។ នាងបានរត់គេចខ្លួនដោយលោតចេញពី យានយន្ត ហើយត្រូវបានអ្នកដំណើរជួយ។ ប៉ូលិសថៃបានចាប់ខ្លួនបុរសពីរនាក់ ហើយកំពុងស៊ើបអង្កេតថាតើមានអ្នកផ្សេងនៅពីក្រោយការប្លន់នេះដែរឬទេ?