* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ៉ីរ៉ង់អះអាងថា នាវាដឹកប្រេង៤គ្រឿងផ្ទុះឆេះ ក្រោយបើកប៉ះមីននៅច្រកសមុទ្រ Hormuz (Video inside)

04-11-2026 16:10

(តេហេរ៉ង់)៖ ប្រទេសអ៉ីរ៉ង់ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថា នាវាដឹកប្រេងចំនួន៤គ្រឿងបានឆាបឆេះ បន្ទាប់ពីបើកបុកគ្រាប់មីន ពេលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់បានព្រមានថា គ្មានភាគីណាមួយទទួលបានផលចំណេញ ពីការវិលត្រឡប់ទៅរកសង្គ្រាមជាថ្មីនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការអះអាងពីហេតុការណ៍ខាងលើ គឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ ក្រោយមានសេចក្តីរាយការណ៍អំពីប្រតិបត្តិការវាយប្រហារលើកោះ Qeshm ដែលជាកោះធំបំផុតនៅច្រកសមុទ្រ Hormuz។ ទីក្រុងតេហេរ៉ង់ អះអាងថា ខ្លួនគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោក ហើយបានកំណត់គោលដៅលើនាវានានា ដែលព្យាយាមឆ្លងកាត់ច្រកនេះដោយគ្មានការអនុញ្ញាតពីខ្លួន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។

ភ្លើងជម្លោះនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់កាលពីខែកុម្ភៈ បានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ។ ការទាក់ទងគ្នាមិនដោយផ្ទាល់រវាងអាមេរិក និងអ៉ីរ៉ង់ តាមរយៈអ្នកសម្របសម្រួល នៅតែកំពុងបន្ត ប៉ុន្តែមិនទាន់មានសញ្ញាច្បាស់លាស់ នៃការទម្លុះភាពជាប់គាំងតាមផ្នែកការទូតនៅឡើយទេ។ អ៉ីរ៉ង់ថ្មីៗនេះបាននិយាយថា ខ្លួនត្រៀមបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោន យល់ព្រមតាមលក្ខខណ្ឌទាមទារទាំងប៉ុន្មាន ដែលទីក្រុងតេហេរ៉ង់បានដាក់ចេញជាយូរមកហើយ។

គួរបញ្ជាក់ថា លោក Mohammad Bagher Ghalibaf ដែលជាអ្នកដឹកនាំកិច្ចប្រឹងប្រែងចរចាជាមួយអាមេរិក បានប្រកាសថា សាធារណរដ្ឋអ៉ីស្លាមមួយនេះ ត្រៀមជាស្រេចសម្រាប់ការប្រយុទ្ធគ្នាឡើងវិញ ប៉ុន្តែប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានបន្តទទូចថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមដោះស្រាយវិបត្តិ តាមរយៈកិច្ចសន្ទនា។ លោក Pezeshkian បានលើកឡើងថា ពុំមានភាគីណាមួយនឹងទទួលផលចំណេញពីសង្រ្គាមនេះឡើយ ប្រសិនបើការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី៕