* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កំពូលមហាសេដ្ឋី Elon Musk អស់សំណើច ក្រោយជះលុយកន្លះពាន់លានដុល្លារគាំទ្របក្សសាធារណរដ្ឋ ប៉ុន្តែនៅតែចាញ់ការបោះឆ្នោត (Video inside)

04-11-2026 16:12

(វ៉ាស៉ីនតោន)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក លោក Elon Musk នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយលេងសើច ជុំវិញភាពបរាជ័យរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ បន្ទាប់ពីរូបលោកបានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីជួយគាំទ្រគណបក្សនេះដែលជាបក្សរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Musk ដែលបានផ្តល់ថវិកាជិតកន្លះពាន់លានដុល្លារ ដើម្បីជួយជ្រោមជ្រែងយុទ្ធនាការនយោបាយរបស់គណបក្សសាធារណរដ្ឋ បានបង្ហោះសារលើបណ្ដាញសង្គម X នាថ្ងៃពុធនេះថា «វាហាក់មើលទៅ ឡាស៊ែរអវកាសដែលខ្ញុំប្រើដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោត ហាក់មិនមានប្រសិទ្ធភាពទេ នៅលើកនេះ»។ លទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ បានបង្ហាញថា គណបក្សប្រជាធិបតេយ្យ បានដណ្តើមការគ្រប់គ្រងសភាទាំងពីររបស់អាមេរិក ដោយឈ្នះបានអាសនៈភាគច្រើន ទាំងនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ (រដ្ឋសភា)។

បើតាមការប៉ាន់ស្មាន លោក ​Musk បានចំណាយប្រាក់ប្រហែល ៤៤៥លានដុល្លារ ក្នុងរដូវកាលបោះឆ្នោតលើកនេះ ដែលធ្វើឱ្យលោកក្លាយជាម្ចាស់ជំនួយម្នាក់ឯង ដែលបានផ្តល់ថវិកាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប។ មិនធ្លាប់មាននរណាម្នាក់ ចំណាយប្រាក់ច្រើនដូចលោក ប៉ុន្តែទទួលបានលទ្ធផលតិចតួចបែបនេះទេ ជាពិសេសនៅរដ្ឋតិចសាស់ ដែលគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោក Musk ក៏បានលើក អំពីការបោះឆ្នោតរើសអភិបាលរដ្ឋតិចសាស់ ផងដែរ ដោយបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Gina Hinojosa ដែលប្រកាន់និន្នាការប្រឆាំងនឹងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center) បានទទួលជ័យជម្នះដ៏ភ្ញាក់ផ្អើល។

គួរបញ្ជាក់ថា វាមិនទាន់ច្បាស់នៅឡើយទេថា ការផ្លាស់ប្តូរតុល្យភាពអំណាចនៅរដ្ឋតិចសាស់ នឹងជះឥទ្ធិពលយ៉ាងណាដល់ មហិច្ឆតារបស់លោក Musk សម្រាប់ក្រុមហ៊ុនរបស់លោកនៅក្នុងរដ្ឋមួយនេះ ឬក៏ថាតើការបរាជ័យនេះ នឹងប៉ះពាល់ដល់ឆន្ទៈរបស់លោក ក្នុងការចំណាយថវិកាច្រើនសម្បើមបែបនេះបន្ថែមទៀត សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨ ឬយ៉ាងណានោះទេ៕