* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន

04-11-2026 21:33

(តេហេរ៉ង់)៖ ទីប្រឹក្សាអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាននៅថ្ងៃពុធនេះថា ទីក្រុងតេហេរ៉ង់នឹងពង្រីកការវាយបករបស់ខ្លួនឱ្យហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ទឹកដីរបស់ពួកគេ ដើម្បីបើកការវាយប្រហារមកលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Tasnim។

ថ្លែងនៅក្នុងពិធីជួបជុំមួយនាទីក្រុងកំពង់ផែ Bandar Abbas លោក ហាមីដរ៉េហ្សា ម៉ូហ្គាដាមហ្វា (Hamidreza Moghadamfar) បានបញ្ជាក់ថា អ៊ីរ៉ង់នឹងប្រើប្រាស់ «គោលលទ្ធិថ្មី និងបច្ចេកវិទ្យាថ្មី» ដើម្បីឆ្លើយតបចំពោះរាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល។ លោកបានព្រមានចំៗថា បណ្តាប្រទេសក្នុងតំបន់ រួមទាំងអេមីរ៉ាត់អារ៉ាប់រួម (UAE) និងបារ៉ែន នឹងត្រូវប្រឈមមុខនឹងការវាយបកក្នុងទ្រង់ទ្រាយកាន់តែធំ ប្រសិនបើហ៊ានផ្តល់ទីតាំងឱ្យគេបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា ការព្រមានចុងក្រោយនេះធ្វើឡើងចំពេលមានក្តីបារម្ភថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចនឹងបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ បើទោះបីជាកិច្ចចរចាដោយប្រយោលតាមរយៈប្រទេសកាតា និងប៉ាគីស្ថាន កំពុងបន្តប្រព្រឹត្តទៅក៏ដោយ។ ចាប់តាំងពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក មេដឹកនាំយោធា និងនយោបាយអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ទីក្រុងតេហេរ៉ង់នឹងមិនកំណត់ព្រំដែនភូមិសាស្ត្រក្នុងការវាយបកលើគោលដៅសត្រូវនៅទូទាំងតំបន់មជ្ឈិមបូព៌ានោះឡើយ៕