* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សភាជាតិតួកគីយ៉េ ត្រៀមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារជាតិជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី

04-11-2026 21:52

(អង់ការ៉ា)៖ សភាជាតិរបស់ប្រទេសតួកគីយ៉េ គ្រោងនឹងផ្តល់សច្ចាប័ននៅថ្ងៃពុធនេះ លើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដើម្បីដាក់កាតព្វកិច្ចឱ្យកងទ័ពធំទី២ របស់អង្គការណាតូ (NATO) មួយនេះ ជួយការពារទីក្រុងរីយ៉ាដ ចំពោះមុខការវាយប្រហារកាន់តែខ្លាំងឡើងពីក្រុមហ៊ូទី (Houthi) គាំទ្រដោយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានដាក់ជូនសភានូវ «កិច្ចព្រមព្រៀងការពារជាតិរួមទីក្រុងម៉ិកកា» (Mecca Joint Defence Agreement) កាលពីខែមុន បន្ទាប់ពីប្រទេសទាំងបីបានចុះហត្ថលេខាកាលពីខែសីហា ដោយមានខ្លឹមសារស្នូលស្រដៀងនឹងមាត្រា ៥ នៃសន្ធិសញ្ញាណាតូ ដែលចាត់ទុកការវាយប្រហារលើសមាជិកណាមួយ ថាជាការវាយប្រហារលើសមាជិកទាំងអស់។ ទោះបីការផ្តល់សច្ចាប័ននេះមិនទាន់អនុញ្ញាតឱ្យបញ្ជូនទ័ពដោយស្វ័យប្រវត្តិក៏ដោយ ក៏សមាជិកសភាបក្សកាន់អំណាចតួកគីយ៉េបានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់សំណើដាច់ដោយឡែកមួយទៀតទៅកាន់សភា ដើម្បីសុំអាណត្តិបញ្ជូនយោធិន និងទីប្រឹក្សាទៅកាន់អារ៉ាប៊ីសាអូឌីត។ កម្លាំងទាំងនោះនឹងជួយដំឡើង និងបញ្ជាប្រព័ន្ធការពារដែនអាកាស បច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិក និងការចែករំលែកព័ត៌មានចារកម្ម តាមសំណើរបស់ទីក្រុងរីយ៉ាដ ខណៈរដ្ឋមន្ត្រីការពារជាតិតួកគីយ៉េ លោក យ៉ាសា ហ្គូលឺ (Yasar Guler) អះអាងថាកងទ័ពតួកគីយ៉េនឹងមិនចូលរួមប្រយុទ្ធផ្ទាល់ ឬវាយលុកប្រឆាំងនឹងក្រុមហ៊ូទីឡើយ។

គួរបញ្ជាក់ថា ការបោះឆ្នោតផ្តល់សច្ចាប័ននៅថ្ងៃពុធនេះ ធ្វើឡើងស្របពេលក្រុមហ៊ូទីនៅយេម៉ែនបានបង្កើនការវាយប្រហារឥតឈប់ឈរលើអារ៉ាប៊ីសាអូឌីត ហើយកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ អ្នកវិភាគការពារជាតិ លោក​ Arda Mevlutoglu បានកត់សម្គាល់ថា សម្ព័ន្ធភាពទីក្រុងម៉ិកកានេះ គឺជាគំរូដំបូងនៃទស្សនាទាន «សេវាការពារជាតិពេញលេញ» ដែលប្រទេសផ្គត់ផ្គង់មិនត្រឹមតែផ្តល់គ្រឿងសព្វាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ទាំងយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល ភស្តុភារ និងការគាំទ្រផ្នែកនយោបាយរួមគ្នាជាកញ្ចប់តែម្តង៕