* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សេលេនស្គី សង្ឃឹមថាលទ្ធផលបោះឆ្នោតអាមេរិក នឹងជំរុញការបង្កើនការផ្ដល់ជំនួយឱ្យអ៊ុយក្រែន (Video inside)

05-11-2026 08:47

​(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញក្ដីសង្ឃឹមថាប្រទេសរបស់លោកនឹងទទួលបានជំនួយរឹតតែច្រើនឡើងពីសហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិជាមួយការឈ្នះអាសនៈភាគច្រើន ដើម្បីគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គីធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF។ មេដឹកនាំអ៊ុយក្រែនសង្ឃឹមថាការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យលើសភាទាំង២ របស់សហរដ្ឋអាមេរិកនឹងផ្ដល់អត្ថាប្រយោជន៍សម្រាប់ទីក្រុងកៀវ។ «ខ្ញុំពិតជាអរគុណគណបក្សសាធារណរដ្ឋ ប៉ុន្តែគណបក្សប្រជាធិបតេយ្យបានបង្ហាញជំហរច្បាស់លាស់ជាងចំពោះការគាំទ្រអ៊ុយក្រែន និងការផ្ដល់ជំនួយ ឱ្យអ៊ុយក្រែន»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។

លោក ហ្សេលេនស្គីបានបន្ថែមថាគណបក្សប្រជាធិបតេយ្យតែងតែនិយាយពីការជួសជុលទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសង្ឃឹមថាតុល្យភាព អំណាចមួយនឹងលេចចេញជារូបរាង ហើយអ៊ុយក្រែននឹងទទួលបានជំនួយកាន់តែច្រើន។

គួរបញ្ជាក់ថា បេសកជនពិសេសអាមេរិក លោក Steve Witkoff ឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចាមួយរវាងអ៊ុយក្រែន និងរុស្ស៉ី ក្នុងទីក្រុង Abu Dhabi ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីពិភាក្សាពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕