* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូងនឹងដាក់ពង្រាយបេសកកម្មយោធាដើម្បីជួយបើកចំហច្រកសមុទ្រ Hormuz (Video inside)

05-11-2026 10:02

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងដាក់ពង្រាយយន្ដហោះល្បាតសមុទ្រ និងក្រុមអ្នកជំនាញដោះគ្រាប់មីនទៅក្បែរដែនទឹកស្ថិតនៅក្បែរច្រកសមុទ្រ Hormuz នៅក្រោមក្របខណ្ឌនៃបេសកកម្មដើម្បីជួយ បើកចំហច្រកសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសខាងលើធ្វើឡើងចំពេលទីក្រុងសេអ៊ូល បន្តប្រកាន់ជំហរថានឹងមិនបញ្ជូនកងទ័ពទៅធ្វើអន្តរាគមន៍យោធា ក្នុងសង្រ្គាមអ៉ីរ៉ង់នោះទេ ខណៈកំពុងព្យាយាមការពារកប៉ាល់ដឹកទំនិញ និងការផ្គត់ផ្គង់ថាមពលឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្កការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ថាមពលដោយនៅមុនសង្រ្គាម ប្រេង១ភាគ៥ត្រូវបានដឹកជញ្ជូនកាត់ច្រកសមុទ្រមួយនេះ។

អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឱ្យដឹងថាក្រសួងការពារជាតិបានទទួលស្គាល់សេចក្ដីរាយការណ៍ដែលថារដ្ឋាភិបាលទីក្រុងសេអ៊ូលមានផែនការពង្រីកទីតាំងធ្វើប្រតិបត្តិការរបស់អង្គភាពប្រឆាំងចោរសមុទ្រ Cheonghae ដែលមានភារកិច្ចការពារកប៉ាល់ដឹកទំនិញនៅក្នុងតំបន់ឈូងសមុទ្រ Aden នៃឆ្នេរសមុទ្រសូម៉ាលី ទៅកាន់ដែនទឹកស្ថិតនៅក្បែរច្រកសមុទ្រ Hormuz។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ការដាក់ពង្រាយនឹងមានរួមបញ្ចូលទាំងយន្ដហោះល្បាតសមុទ្រ P-8 អង្គភាពដោះគ្រាប់មីន ដ្រូនធ្វើប្រតិបត្តិការលើផ្ទៃសមុទ្រ និងនៅក្រោមបាតសមុទ្រ រួមទាំងយានធ្វើប្រតិបត្តិការពីចម្ងាយសម្រាប់ការរុករកនៅក្រោម បាតសមុទ្រ។

Yonhap បានបន្ថែមថាការពង្រីកការដាក់ពង្រាយនៃអង្គភាព Cheonghae នឹងតម្រូវឱ្យមានការអនុម័តយល់ព្រមពីសភា។ «ការពង្រឹងបេសកកម្មរបស់អង្គភាព Cheonghae គឺមានគោលដៅការពារពលរដ្ឋរបស់យើង និងផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យដដែល ការដាក់ពង្រាយរបស់យោធាកូរ៉េខាងត្បូងមានគោលដៅការពារតែប៉ុណ្ណោះ ហើយអង្គភាព Cheonghae នឹងធ្វើប្រតិបត្តិការដោយឯករាជ្យពីកងកម្លាំងសម្ព័ន្ធមិត្ត។ កាលពីខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាក់ថាកូរ៉េខាងត្បូងនឹងមិនដាក់ពង្រាយកងទ័ពជាមធ្យោបាយមួយដែលនឹងនាំទៅរកការធ្វើអន្តរាគមន៍យោធានោះទេបើទោះប្រឈមមុខនឹងការរិះគន់ និងការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំឱ្យសេអ៊ូលជួយដល់សង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់ក៏ដោយ៕