* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តុលាការហុងកុងកាត់ទោសសកម្មជន លោក Joshua Wong ដាក់ពន្ធនាគារ ១០ឆ្នាំ ក្រោមច្បាប់សន្តិសុខជាតិ (Video inside)

05-11-2026 10:50

(ហុងកុង)៖ សកម្មជនហុងកុង លោក Joshua Wong មានអាយុ៣០ឆ្នាំ ដែលជានិមិត្តរូបនៃចលនាប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងនៅលើឆាកអន្តរជាតិ ត្រូវបានតុលាការផ្តន្ទាទោសនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទគប់គិតជាមួយបរទេសនៅក្រោមច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Joshua Wong ត្រូវបានចោទប្រកាន់ពីបទគប់គិតជាមួយសកម្មជននិរទេសខ្លួនឯងនៅឯបរទេសឈ្មោះ Nathan Law និងសកម្មជនជាច្រើននាក់ក្នុងឆ្នាំ២០២០ ដើម្បីអំពាវនាវឱ្យបរទេសដទៃ ស្ថាប័ន អង្គការអន្តរជាតិនានា ឬបុគ្គលបរទេសដាក់ទណ្ឌកម្ម ឬអនុវត្តការបិទខ្ទប់ប្រឆាំងនឹងចិន រួមទាំងចូលរួមក្នុងសកម្មភាពអរិភាពមួយចំនួនទៀតដែលមានគោលដៅប្រឆាំងនឹងរដ្ឋាភិបាលហុងកុង និងចិន។

លោក Joshua Wong កាលពីខែកញ្ញា ក៏បានសារភាពពីទោសកំហុសលើបទចោទខាងលើផងដែរ។

គួរបញ្ជាក់ថា លោក Joshua Wong ដែលបានអនុវត្តទោសជាប់ពន្ធនាគារជិត ៦ឆ្នាំរួចទៅហើយនោះ ត្រូវបានរំពឹងថានឹងដោះលែងនៅខែមករា​ ឆ្នាំក្រោយ បន្ទាប់ពីបានអនុវត្តទោសក្នុងពន្ធនាគារ ៤ឆ្នាំ និង៨ខែ ក្រោមបទចោទធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាចនៅក្រោមច្បាប់សន្តិសុខជាតិដាក់ឱ្យអនុវត្តលើទីក្រុងហុងកុងដោយទីក្រុងប៉េកាំង។

ក៏ប៉ុន្តែ អាជ្ញាធរហុងកុងបានប្រើប្រាស់សន្តិសុខជាតិដើម្បីចោទប្រកាន់លោក Wong សាជាថ្មីកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយចោទរូបលោកថាបានស្នើឱ្យប្រទេសដទៃ និងស្ថាប័នអន្តរជាតិនានាដាក់ទណ្ឌកម្មប្រឆាំងហុងកុង និងចិន៕