* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហភាពអឺរ៉ុបសង្ឃឹមថា សភាអាមេរិកថ្មីនឹងគាំទ្រអ៊ុយក្រែន ហើយបង្កើនសម្ពាធលើរុស្ស៊ី (Video inside)

05-11-2026 13:13

(ព្រុចសែល)៖ លោកស្រី Kaja Kallas ដែលជាប្រមុខការទូតសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោកស្រីសង្ឃឹមថា សភាអាមេរិកថ្មីនឹងគាំទ្រអ៊ុយក្រែន និងបង្កើនសម្ពាធលើរុស្ស៊ី បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បានយកឈ្នះគណបក្សសាធារណរដ្ឋ របស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ យ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Kallas បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងព្រុចសែលថា «អ្នកបោះឆ្នោតអាមេរិក បានបង្ហាញយ៉ាងច្បាស់ ពីជម្រើសរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា រដ្ឋសភានិងព្រឹទ្ធសភាអាមេរិកថ្មី នឹងគាំទ្រអ៊ុយក្រែន ហើយដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី»។ លោកស្រី ក៏បានសង្កត់ធ្ងន់ដែរថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល នៅតែមានសារៈសំខាន់ជាចាំបាច់ ក្នុងការឆ្ពោះទៅបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកស្រី Kallas បាននិយាយថា អឺរ៉ុបនិងអាមេរិករួបរូមគ្នា គឺមានភាពរឹងមាំខ្លាំង ដើម្បីអាចជំរុញឱ្យទីក្រុងមូស្គូបិទបញ្ចប់សង្គ្រាម។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Kallas គឺមួយថ្ងៃបន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ដណ្តើមបានការគ្រប់គ្រងអាសនៈភាគច្រើន ទាំងនៅសភាតំណាងរាស្ត្រ (រដ្ឋសភា) និងនៅព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈវាជាបរាជ័យផ្នែកនយោបាយដ៏ធំមួយ សម្រាប់គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

លទ្ធផលបោះឆ្នោតនេះ អាចនាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៊ុយក្រែន ដោយបក្សប្រជាធិបតេយ្យ ទទួលបានសិទ្ធិអំណាចធំជាងមុន លើការចំណាយរបស់រដ្ឋាភិបាល ការត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល និងការតាក់តែងច្បាប់ពាក់ព័ន្ធ គោលនយោបាយការបរទេស។ ទោះជាយ៉ាងណា សភាថ្មីនឹងមិនទាន់ចូលកាន់តំណែង រហូតទាល់តែនៅខែមករា ឆ្នាំ២០២៧ ហើយលោក ត្រាំ ក្នុងនាមជាប្រធានាធិបតី នឹងនៅតែមានសិទ្ធិអំណាចប្រតិបត្តិធំដដែល លើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក៕