* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Video inside)

05-11-2026 13:58

(វ៉ាស៉ីនតោន)៖ សេតវិមានកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានក្រើនរំលឹកប្រជាជនអាមេរិកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» មួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលត្រូវបានគេមើលឃើញថា ជាការបោះឆ្នោតវាយតម្លៃលើអាណត្តិទីពីររបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គណបក្សប្រជាធិបតេយ្យ ដែលបច្ចុប្បន្នជាបក្សប្រឆាំង បានឈ្នះការគ្រប់គ្រងអាសនៈភាគច្រើន ទាំងនៅសភាតំណាងរាស្ត្រ (រដ្ឋសភា) និងព្រឹទ្ធសភា ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ដែលជាការបំបាក់មុខយ៉ាងខ្លាំងចំពោះលោក ត្រាំ និងបក្សសាធារណរដ្ឋ។ ការដណ្តើមបានការគ្រប់គ្រងសភារបស់បក្សប្រជាធិបតេយ្យនេះ បង្ហាញពីការបញ្ចប់ឥទ្ធិពលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់លោក ត្រាំ លើនយោបាយអាមេរិក ហើយផ្តល់អំណាចដល់បក្សប្រជាធិបតេយ្យ ក្នុងការអនុម័តច្បាប់ បើកការស៊ើបអង្កេតលើរដ្ឋបាលរបស់លោក និងរារាំងការតែងតាំងមន្រ្តី។

លទ្ធផលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការខឹងសម្បាររបស់ប្រជាជនអាមេរិក ចំពោះបញ្ហាថ្លៃចំណាយជីវភាពរស់នៅ ពន្ធគយ និងជាពិសេសគឺសង្គ្រាមរបស់លោក ត្រាំ ជាមួយអ៉ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃទំនិញហក់ឡើងយ៉ាងគំហុក និងបន្ថែមការមិនពេញចិត្ត ចំពោះប្រធានាធិបតី ដែលមានប្រជាប្រិយភាពធ្លាក់ចុះស្រាប់។ ទោះជាយ៉ាងណា លោក ត្រាំ បានគំរាមប្រើអំណាចវេតូរបស់លោក ដែលបង្កឱ្យមានសំណួរថា តើគណបក្សប្រជាធិបតេយ្យ នឹងអាចសម្រេចបានជាក់ស្តែងអ្វីខ្លះ ទោះឈ្នះការគ្រប់គ្រងសភាទាំង២ ក៏ដោយនោះ៕