* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេដឹកនាំបក្សប្រជាធិបតេយ្យ ថាសង្គ្រាមអ៉ីរ៉ង់ត្រូវតែបញ្ចប់ ក្រោយសភាអាមេរិករបូតចេញពីដៃបក្សសាធារណរដ្ឋ (Video inside)

05-11-2026 14:25

(វ៉ាស៉ីនតោន)៖ លោក Chuck Schumer ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា សង្គ្រាមជាមួយអ៉ីរ៉ង់ត្រូវតែបញ្ចប់ ហើយលោកបានលើកឡើងថា ការកាន់កាប់អាសនៈភាគច្រើននៃបក្សរបស់លោកនៅក្នុងសភាថ្មី អាចប្រើប្រាស់អំណាចគ្រប់គ្រងថវិការដ្ឋាភិបាល ដើម្បីជំរុញឱ្យសម្រេចគោលដៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ AFP។

លោក Schumer បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «សង្គ្រាមនេះត្រូវតែបញ្ចប់។ វាត្រូវតែបញ្ចប់»។ ក្រោយមក លោកបានកត់សម្គាល់ថា អំណាចលើការបែងចែកថវិកា គឺជាមធ្យោបាយមួយក្នុងការរារាំងប្រធានាធិបតីដែលធ្វើសង្គ្រាម ដោយគ្មានការយល់ព្រមពីប្រជាជនអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD Vance ក៏បានទទួលស្គាល់ដែរពីផលប៉ះពាល់នៃសង្គ្រាមអ៉ីរ៉ង់ ចំពោះលទ្ធផលបោះឆ្នោត។

លោក Vance បានទម្លាក់កំហុសលើសង្គ្រាមអ៉ីរ៉ង់ សម្រាប់បរាជ័យរបស់បក្សសាធារណរដ្ឋ ដោយលោកបានសរសេរនៅលើបណ្ដាញសង្គម X ថា «មូលហេតុដែលយើងចាញ់ គឺសង្គ្រាម»។ ចំណែកលោក ត្រាំ វិញ បានទទួលស្គាល់កាលពីថ្ងៃពុធថា ជម្លោះនេះទំនងជាហេតុផលមួយ នៅពីក្រោយបរាជ័យក្នុងការបោះឆ្នោត ដោយសារវាបានធ្វើឱ្យតម្លៃប្រេងសាំងនិងម៉ាស៊ូតហក់ឡើង ប៉ុន្តែរូបលោកនៅតែការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការបើកប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា ការដណ្តើមបានការគ្រប់គ្រងសភាដោយបក្សប្រជាធិបតេយ្យ នឹងផ្តល់អំណាចធំជាងមុនដល់គណបក្សនេះ ក្នុងការស៊ើបអង្កេតលើរដ្ឋបាលរបស់លោក ត្រាំ ជំទាស់របៀបវារៈនីតិប្បញ្ញត្តិរបស់លោក និងអាចរឹតត្បិតលើថវិកាសម្រាប់យោធា។ ទោះជាយ៉ាងណា លោក ត្រាំ នឹងនៅតែបន្តកាន់តំណែងជាប្រធានាធិបតី និងមានអំណាចវេតូ ដែលមានន័យថា ការគ្រប់គ្រងសភាទាំង២ តែមួយមុខ មិនមែនផ្តល់សិទ្ធិអំណាចផ្តាច់មុខដល់គណបក្សប្រជាធិបតេយ្យ ក្នុងការបញ្ចប់សង្គ្រាមនេះឡើយ៕