* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បារាំងត្រៀមលក្ខណៈទប់ទល់នឹងការតវ៉ាថ្មី ខណៈអាជ្ញាធរព្យាយាមទប់ស្កាត់ កុំឱ្យចលាចលខ្លាំងដូចខែមុន

05-11-2026 15:24

(ប៉ារីស)៖ ក្រុមអ្នកតវ៉ារាប់សែននាក់ ត្រូវបានគេរំពឹងថា នឹងដើរក្បួនតាមទីក្រុងនានា ក្នុងប្រទេសបារាំង ហើយមន្ត្រីសាធារណៈនឹងធ្វើកូដកម្មនាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីភាពចលាចលអស់រយៈពេលច្រើនសប្តាហ៍ ដែលបានធ្វើឱ្យរង្គោះង្គើរដល់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការប្រមូលផ្តុំដែលអំពាវនាវដោយសហជីពនានា រួមទាំងសហជីព CGT មាននិន្នាការឆ្វេងនិយម និងទទួលបានការគាំទ្រពីក្រុមនិស្សិតនោះ កើតមានឡើងបន្ទាប់ពីមានការតវ៉ាពាក់ព័ន្ធនឹងការកើនឡើងថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃ គុណភាពសេវាសាធារណៈ និងវិស័យអប់រំ។

អាជ្ញាធរបារាំងព្យាយាមកាត់បន្ថយភាពតានតឹង កុំឱ្យដូចថ្ងៃទី១៧ ខែតុលា ដែលមានអំពើកុបកម្ម និងការចូលលួចង ហើយកម្លាំងសន្តិសុខត្រៀមខ្លួនសឹងមិនទាន់។ ហេតុការណ៍នេះបានបន្សល់ទុកនូវហាងលក់ទំនិញ និងអគារសាធារណៈជាច្រើន នៅទូទាំងប្រទេស ឱ្យរងការខូចខាត។ លោកស្រី Maud Bregeon អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «យើងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះយើងមិនអាចអនុញ្ញាតឱ្យហេតុការណ៍ថ្ងៃទី១៧ ខែតុលា កើតឡើងវិញជាដាច់ខាត»។

តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ BFM TV អាជ្ញាធរបារាំងនឹងដាក់ពង្រាយប៉ូលិសប្រមាណ ៧០ ០០០នាក់នៅទូទាំងប្រទេស។ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ក្នុងស្រុកប៉ាន់ស្មានថា នឹងមានមនុស្សចន្លោះពី ៥០០ ០០០ ទៅ ៧០០ ០០០នាក់ ចូលរួមការតវ៉ានៅខាងក្រៅទីក្រុងប៉ារីស។ ក្រសួងអប់រំបានឱ្យដឹងថា គ្រូបង្រៀននៅសាលាបឋមសិក្សាសាធារណៈប្រហែល ១៧,៥ភាគរយ អាចនឹងធ្វើកូដកម្ម ខណៈដែលសហជីពព្រមានថា អាចនឹងមានការរំខានដល់សេវាកម្មផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ។

ក្នុងចំណោមអ្នកដែលរំពឹងថានឹងចូលរួមក្នុងការដើរក្បួននាថ្ងៃព្រហស្បតិ៍នេះ មានសិស្សមួយចំនួនដែលលើកឡើងថា លក្ខខណ្ឌសាលារៀន និងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងអំពីអនាគតរបស់ពួកគេ នៅតែជាកង្វល់ដ៏ចម្បង។ ព្រឹត្តិការណ៍នេះគឺជាការសាកល្បងថ្មីមួយទៀត សម្រាប់លោកប្រធានាធិបតី Emmanuel Macron ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងមកដល់ក្នុងរយៈពេល ៥ខែទៀត៕