* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ

05-11-2026 16:23

(បាងកក)៖ អតីតបវរកញ្ញាថៃម្នាក់ ដែលបានក្លាយជាបុគ្គលលេចធ្លោមមួយរូប ក្នុងចំណោមអ្នកធ្វើការងារសប្បុរសធម៌ដ៏ល្បីល្បាញបំផុត របស់ប្រទេសមួយនេះ ឥឡូវកំពុងប្រឈមការចាប់ខ្លួន បន្ទាប់ពីតុលាការចេញដីកាចាប់ខ្លួនរូបនាង និងស្វាមី ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លុយបរិច្ចាគសម្រាប់ជួយជនរងគ្រោះដោយគ្រោះមហន្តរាយ ត្រូវបានយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Khaosod នាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

អ្នកស្រី Boom Panadda Wongphudee អាយុ៥០ឆ្នាំ ដែលជាម្ចាស់ជ័យលាភីក្នុងការប្រកួតបវរកញ្ញាថៃ​ កាលពីក្នុងឆ្នាំ២០០០ បានកសាងអាជីពដ៏ជោគជ័យជាតារាសម្ដែង និងពិធីការិនីទូរទស្សន៍ មុនពេលក្លាយជាបុគ្គលល្បីឈ្មោះដោយសារការងារមនុស្សធម៌។អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រីតែងតែបង្ហាញមុខ អំឡុងពេលមានទឹកជំនន់ធំៗ និងគ្រាអាសន្នផ្សេងៗនៅប្រទេសថៃ ដោយជារឿយៗបានចុះដឹកនាំផ្ទាល់ប្រតិបត្តិការជួយសង្គ្រោះ ចែកចាយសម្ភារៈជំនួយ និងរៃអង្គាសប្រាក់សម្រាប់អ្នកខ្វះខាត។ សកម្មភាពចូលរួមដោយផ្ទាល់ទាំងនេះ ធ្វើឱ្យអ្នកទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយពីសាធារណជន ខណៈប្រជាជនថៃជាច្រើន បាននាំគ្នាបរិច្ចាគប្រាក់ទៅក្នុងអង្គការមូលនិធិសប្បុរសធម៌ Do Good Organisation Foundation របស់អ្នកស្រី ដោយជឿថា ថវិកាបរិច្ចាគរបស់ពួកគេ នឹងទៅដល់ដៃសហគមន៍ដែលងាយរងគ្រោះ។

ប៉ុន្តែបច្ចុប្បន្ន កេរ្តិ៍ឈ្មោះដែលអ្នកស្រីខិតខំកសាងរាប់ឆ្នាំ កំពុងប្រឈមហានិភ័យដួលរលំទៅវិញ។ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា តុលាការព្រហ្មទណ្ឌថៃ បានអនុម័តដីកាចាប់ខ្លួនអ្នកស្រី Panadda និងស្វាមីឈ្មោះ Atip Anantawan បន្ទាប់ពីការស៊ើបអង្កេត លើភាពមិនប្រក្រតីពាក់ព័ន្ធនឹងហិរញ្ញវត្ថុរបស់មូលនិធិសប្បុរសធម៌ខាងលើ។

សំណុំរឿងនេះបានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេសថៃ និងបង្កឱ្យមានសំណួរអំពីរបៀបគ្រប់គ្រងប្រាក់បរិច្ចាគពីសាធារណជន ដែលមានចំនួនរាប់លានបាត។ ការស៊ើបអង្កេតចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីសាធារណជន កាលពីក្នុងខែតុលា បន្ទាប់ពីមានការចោទប្រកាន់ថា ប្រាក់បរិច្ចាគទៅមូលនិធិត្រូវបានប្រើប្រាស់សម្រាប់គោលបំណង ដែលមិនពាក់ព័ន្ធសកម្មភាពសប្បុរសធម៌ រួមមានទាំងការចំណាយផ្ទាល់ខ្លួន និងប្រតិបត្តិការហិរញ្ញវត្ថុដែលទាក់ទងជាមួយផ្ទះវីឡាដ៏ប្រណីតមួយកន្លែង។

ប៉ូលិសផ្នែកបង្ក្រាបបទល្មើសសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាអង្គភាពជំនាញស៊ើបអង្កេតលើបទល្មើសហិរញ្ញវត្ថុ បានចាប់ផ្ដើមពិនិត្យមើល លំហូរផ្ទេរប្រាក់តាមគណនីធនាគារ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងអ្នកស្រី Panadda ក្រុមគ្រួសាររបស់អ្នកស្រី និងមូលនិធិ។កាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រុមអ្នកស៊ើបអង្កេតបានរាយការណ៍ថា ពីការបង្កកគណនីធនាគារប្រមាណ ១៧គណនី ដែលមានទឹកប្រាក់សរុប ៦០ លានបាត។ អាជ្ញាធរក៏បានពិនិត្យទ្រព្យសម្បត្តិ ដែលមានតម្លៃលើសពី ១០០លានបាតផងដែរ រួមមានផ្ទះពី ៣ ទៅ ៤ ខ្នង ដីជាច្រើនកន្លែង យានយន្តជាង ២០គ្រឿង អាវុធខ្លីចំនួន ៦ដើម និងកាបូបប្រណីតជាច្រើន។

ប៉ូលិសកំពុងស៊ើបអង្កេតថា តើទ្រព្យសម្បត្តិទាំងនេះត្រូវបានទិញនៅពេលណា និងថាតើការទិញណាមួយ អាចជាប់ពាក់ព័ន្ធនឹង ប្រាក់បរិច្ចាគក្នុងមូលនិធិដែរឬទេ។ ការត្រួតពិនិត្យនេះ ក៏បានពង្រីកទៅដល់ទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងស្វាមី កូនៗ និងឪពុកម្ដាយរបស់អ្នកស្រី Panadda ថែមទៀតផង។ ទោះជាយ៉ាងណា វាមិនមានន័យថា ពួកគេជាប់សង្ស័យ បានប្រព្រឹត្តបទល្មើសនោះទេ។

រឿងដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងមួយ នោះគឺទំហំទឹកប្រាក់បរិច្ចាគដែលមូលនិធិទទួលបាន។ ពិធីករទូរទស្សន៍ថៃដ៏ល្បីឈ្មោះ លោក Kanchai Kamnerdploy ដែលបានតាមដានសំណុំរឿងនេះ បានបង្ហើបថា គណនីចំនួន៣ ដែលពាក់ព័ន្ធនឹងសកម្មភាពរៃអង្គាសប្រាក់ បានកត់ត្រាប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ជាង ១,៨លានលើក ពីគណនីធនាគារជាង ៩០០ ០០០ គណនី។ តាមសេចក្ដីរាយការណ៍ ការផ្ទេរប្រាក់នីមួយៗ មានទំហំចន្លោះចាប់ពី ១៩បាត ដែលតិចជាង១ដុល្លារអាមេរិក រហូតដល់ជាង ១លានបាត។

គួរបញ្ជាក់ថា អ្នកស្រី Panadda មិនមែនគ្រាន់តែជាតារាល្បីម្នាក់ ដែលចូលរួមធ្វើការងារសប្បុរសធម៌នោះទេ។ គិតចាប់តាំងពីឈ្នះការប្រកួតបវរកញ្ញាថៃ ក្នុងឆ្នាំ២០០០មក អ្នកស្រីបានចំណាយពេលជាងពីរទសវត្សរ៍ ក្នុងការកសាងកេរ្តិ៍ឈ្មោះជាសាធារណៈ តាមរយៈវិស័យកម្សាន្ត ទូរទស្សន៍ និងសកម្មភាពមនុស្សធម៌។

អ្នកស្រីត្រូវបានគេស្គាល់ជាពិសេស តាមរយៈប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយគ្រោះមហន្តរាយ ដោយតែងតែបង្ហាញខ្លួន នៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រាអាសន្នផ្សេងៗ។ តួនាទីសាធារណៈរបស់អ្នកស្រី បានកាន់តែរីកធំថែមទៀត កាលពីខែសីហា ឆ្នាំ២០២៥ នៅពេលអ្នកស្រីត្រូវបានតែងតាំងជាអ្នកនាំពាក្យស្ម័គ្រចិត្តរបស់ក្រុមការងាររដ្ឋាភិបាលថៃ ដែលទទួលបន្ទុកគ្រប់គ្រងភាពតានតឹង តាមបណ្ដោយព្រំដែនថៃ-កម្ពុជា។ សកម្មភាពសប្បុរសធម៌ និងការបង្ហាញមុខជាសាធារណៈយ៉ាងទូលំទូលាយ បានជួយឱ្យអ្នកស្រី ក្លាយជាបុគ្គលម្នាក់ ដែលម្ចាស់ជំនួយជាច្រើននាំគ្នាជឿទុកចិត្ត៕