* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (Video inside)

06-11-2026 10:12

(ហ្ស៊េរុយសាឡិម)៖ គូប្រជែងដ៏ធំរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលការគាំទ្រពីសមាជិកសភាភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែប្រធានាធិបតី លោក Isaac Herzog បាននិយាយថាវាមិនទាន់ច្បាស់ថាតើនរណាអាចនឹងបំបែកភាពជាប់គាំងនៃការបោះឆ្នោតបាននោះទេ ខណៈរូបលោកសន្យាថានឹង​តែងតាំងបេក្ខជនម្នាក់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបោះឆ្នោតសកលរបស់អ៉ីស្រាអែល កាលពីថ្ងៃទី២៧ ខែតុលា បានបិទបញ្ចប់ដោយមិនមានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាននោះទេ។ ទាំងលោកនាយករដ្ឋមន្ត្រី Netanyahu និងទាំងលោក Gadi Eisenkot ជាអតីតប្រមុខយោធាអ៉ីស្រាអែលសុទ្ធតែមិនអាចធានាបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ ការណ៍នេះបានទម្លាក់ភារកិច្ចដ៏ពិបាកមួយទៅឱ្យប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog ជាអ្នកទទួលខុសត្រូវតែងតាំងបេក្ខជនម្នាក់ដែលលោកជឿថាមានឱកាសខ្ពស់ជាងគេក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។

លោក Herzog បានបើកកិច្ចចរចាជាមួយគ្រប់ក្រុមគណបក្សនយោបាយអ៉ីស្រាអែល កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយអំឡុងពេលនោះមានសមាជិកសភាចំនួន ៦៧រូប ក្នុងចំណោមសមាជិកសភាជាប់ឆ្នោតទាំង ១២០រូប បានបង្ហាញការគាំទ្រចំពោះលោក Eisenkot ខណៈសមាជិកសភា ៤៦រូបគាំទ្រលោក Netanyahu។

គួរបញ្ជាក់ថា នៅពេលត្រូវបានតែងតាំងដោយលោក Herzog បេក្ខជនរូបនោះនឹងមានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជាមួយលទ្ធភាពពន្យារពេលឱ្យ ១៤ថ្ងៃបន្ថែម។ ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន បេក្ខជនដែលត្រូវបានតែងតាំងដោយប្រធានាធិបតី ត្រូវប្រមូលឱ្យបានការគាំទ្រពីសមាជិកសភាយ៉ាងហោច ៦១រូប៕