* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន (Video inside)

06-11-2026 10:34

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបានជួបប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Mohsen Rezaei ក្នុងទីក្រុងមូស្គូ ដើម្បីពិភាក្សាពីសន្តិសុខតំបន់ ខណៈក្រុមអ្នកការទូតកំពុងបង្កើនល្បឿនកិច្ចប្រឹងប្រែងការទូតដើម្បីបិទបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ អំឡុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Rezaei ក៏បានប្រគល់លិខិតមួយច្បាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei ទៅឱ្យលោក ពូទីន ផងដែរ។ ថ្លែងនៅបន្ទាប់ពីជំនួបនោះ លោក Rezaei បានលើកឡើងថាកិច្ចពិភាក្សាបានផ្តោតលើសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងការគាំទ្ររបស់រុស្ស៉ីចំពោះការបិទបញ្ចប់សង្រ្គាមដែល មេសន្តិសុខអ៉ីរ៉ង់រូបនេះចាត់ទុកថាជាការឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់។ «បញ្ហាសំខាន់ៗនៅក្នុងតំបន់ត្រូវបានលើកយកទៅពិភាក្សាជាមួយលោក ពូទីន ហើយកិច្ចសន្ទនាប្រកបដោយសារៈសំខាន់បានប្រព្រឹត្តទៅពាក់ព័ន្ធនឹងដំណាក់កាលក្រោយសង្រ្គាមបិទបញ្ចប់ និងការរៀបចំសន្តិសុខក្នុងតំបន់»។ នេះជាការគូសបញ្ជាក់របស់លោក Rezaei។

លោក Rezaei បានបន្ថែមទៀតថាប្រធានបទផ្សេងទៀត ក្នុងនោះរួមមានផែនការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលឱ្យកាន់តែស៊ីជម្រៅ ដូចជាការសាងសង់បំពង់បង្ហូរឧស្ម័នពីរុស្ស៉ីទៅកាន់អ៉ីរ៉ង់ ក៏ត្រូវបានពិភាក្សាផងដែរ។

គួរបញ្ជាក់ថា លោក Rezaei ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ បានបញ្ជាក់ថា លោក Khamenei ចង់ឱ្យរូបលោកប្រគល់សារទៅឱ្យលោក ពូទីនឆាប់ៗតាមដែលអាចធ្វើទៅបាន។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូផងដែរគ្រោងធ្វើឡើងកាលពីខែតុលាមកម្ល៉េះ។ ប៉ុន្តែត្រូវបានលើកពេលដោយសារតែកិច្ចពិភាក្សាប្រចាំថ្ងៃអំពីស្ថានភាពយោធាក្នុងតំបន់។ លោក Rezaei មិនបានបញ្ជាក់ពីខ្លឹមសារនៅក្នុងលិខិតរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ដែលបានប្រគល់ឱ្យលោក ពូទីននោះទេ៕