* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក (Video inside)

06-11-2026 11:00

(អូតាវ៉ា)៖ រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Mark Carney បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាថ្មីមួយ ដែលរៀបចំឡើងក្នុងគោលបំណង កាត់បន្ថយការពឹងផ្អែករបស់កាណាដាលើសហរដ្ឋអាមេរិក ដែលបើទោះបីជាវាមានសារៈសំខាន់សម្រាប់កាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Carney បានលើកពីទំនាក់ទំនងរវាងកាណាដា និងសហរដ្ឋអាមេរិកថាបានផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ហើយពាណិជ្ជកម្មដែលមិនមានការយកពន្ធគយ ដូចសម័យមុនលោក ត្រាំ មិនវិលមកវិញឡើយ ដូច្នេះកាណាដាត្រូវស្វែងរកដៃគូថ្មីៗជាបន្ទាន់។ លោកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកនឹងនៅតែវិវត្តន៍ទៅមុខ ប៉ុន្តែអាទិភាពចម្បងរបស់លោកនៅតែជា «ឯករាជ្យភាព»។

វិធានការដំឡើងពន្ធរបស់លោក ត្រាំ បានធ្វើឱ្យសេដ្ឋកិច្ចកាណាដារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអនាគតនៃគោលនយោបាយពាណិជ្ជកម្មបែបគាំពារនិយមរបស់ប្រធានាធិបតីអាមេរិករូបនេះ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ បន្ទាប់ពីគណបក្សសាធារណរដ្ឋ បរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ គណបក្សប្រជាធិបតេយ្យ ដែលធ្លាប់រិះគន់ការដាក់ពន្ធលើកាណាដា នឹងមកកាន់កាប់ទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិក នាឆ្នាំក្រោយ។

លោក Jamie Raskin សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាធិបតេយ្យ បានប្រាប់បណ្តាញព័ត៌មានកាណាដា CBC ថាបក្សប្រជាធិបតេយ្យនឹងបញ្ចប់ពន្ធគយទាំងនេះ ហើយខិតខំស្តារទំនាក់ទំនងឡើងវិញជាមួយកាណាដា។ ប៉ុន្តែរដ្ឋមន្រ្តីកាណាដាទទួលបន្ទុកពាណិជ្ជកម្មជាមួយអាមេរិក លោក Dominic LeBlanc កត់សម្គាល់ថា កិច្ចចរចាពន្ធគយត្រូវធ្វើឡើងជាមួយសេតវិមាន ក្រោមការគ្រប់គ្រងរបស់លោក ត្រាំ មិនមែនព្រឹទ្ធសភាឡើយ៕