* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ (Video inside)

06-11-2026 11:54

(ហ្សឺណែវ)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ UNHCR បានឱ្យដឹងថាមនុស្សប្រហែល ៩០លាននាក់ ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងរស់នៅក្នុងបណ្តាប្រទេសដែលកាន់តែប្រឈមមុខនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងកម្ដៅខ្លាំង ដែលបង្កឡើងដោយកត្តាប្រែប្រួលអាកាសធាតុ ហើយក៏បានព្រមានផងដែរ នៅមុនពេលកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣១ (COP31) ថាចាំបាច់ត្រូវមានការផ្តល់មូលនិធិបន្ថែម ដើម្បីជួយដល់សហគមន៍ងាយរងគ្រោះ ឱ្យអាចសម្របខ្លួនបាន។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

របាយការណ៍របស់ទីភ្នាក់ងារ UNHCR ចេញផ្សាយមុនកិច្ចប្រជុំ COP31 នៅទីក្រុង Antalya ប្រទេសតួគីយ៉េ បានឱ្យដឹងថា ជិតបីភាគបួននៃចំនួនមនុស្សទូទាំងពិភពលោក ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន កំពុងរស់នៅក្នុងប្រទេសនានា ដូចជា អាហ្វហ្គានីស្ថាន និងបង់ក្លាដែសជាដើម ដែលប្រទេសទាំងនេះកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ។ របាយការណ៍បញ្ជាក់ថា ការរកឃើញទាំងនេះបង្ហាញឱ្យឃើញពីទំនាក់ទំនងត្រួតស៉ីគ្នា រវាងជម្លោះ ការបង្ខំឱ្យផ្លាស់ទីលំនៅ និងការប្រែប្រួលអាកាសធាតុ។

របាយការណ៍បានលើកឡើងពីស្ថានភាពជនភៀសខ្លួនស៊ូដង់​ ស៉ីរី ទូទាំងតំបន់អាហ្វ្រិកខាងត្បូងវាលខ្សាច់សាហារ៉ា និងនៅអេត្យូពី ផងដែរ។ ជំនួយការឧត្តមស្នងការទទួលបន្ទុកប្រតិបត្តិនៃ UNHCR លោក Anton Leis Garcia គូសបញ្ជាក់ថា «ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ងាយរងគ្រោះ និងតំបន់ដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅ គឺជាបញ្ហានៃការរស់រានមានជីវិត»។ លោកថា «យើងត្រូវការឱ្យហិរញ្ញប្បទានអាកាសធាតុ បានទៅដល់សហគមន៍ដែលកំពុងមានតម្រូវការខ្លាំងបំផុត»។

UNHCR ក៏បានព្រមានផងដែរថា បាតុភូត El Niño ដ៏ខ្លាំងសម្បើម អាចធ្វើឱ្យហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុ នៅក្នុងប្រទេសជាច្រើនដែលទទួលយកជនភៀសខ្លួន កាន់តែធ្ងន់ធ្ងរឡើង និងបង្កឱ្យមានការផ្លាស់ទីលំនៅបន្ថែមទៀត។ UNHCR អំពាវនាវដល់បណ្តារដ្ឋាភិបាល និងស្ថាប័នផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដែលត្រូវជួបជុំគ្នានៅឯ COP31 ឱ្យបង្កើនការផ្តល់មូលនិធិសម្រាប់ការសម្របខ្លួនទៅនឹងលក្ខខណ្ឌប្រែប្រួលអាកាសធាតុ ដោយគូសបញ្ជាក់ថា មានតែប្រហែល ១០ភាគរយប៉ុណ្ណោះនៃហិរញ្ញប្បទានអាកាសធាតុ បានទៅដល់ដៃប្រទេសដែលប្រឈមខ្លាំង ឬប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ៕