* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ចាកចេញពីពន្ធនាគារ ដើម្បីបន្តអនុវត្តទោសនៅផ្ទះ ក្រោយបង់ប្រាក់ពិន័យ (Video inside)

06-11-2026 14:54

(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានចាកចេញពីពន្ធនាគារ បន្ទាប់ពីមានការបង់ប្រាក់ពិន័យ ដែលអនុញ្ញាតឱ្យរូបលោក បន្តអនុវត្តទោសជាប់ឃុំដែលនៅសល់ នៅឯគេហដ្ឋានរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

មេធាវីរបស់លោក Najib បានឱ្យដឹងនៅថ្ងៃសុក្រនេះថា តុលាការម៉ាឡេស៊ី បានចេញដីកាអនុញ្ញាតឱ្យផ្ទេរលោកអតីតនាយករដ្ឋមន្ត្រី ដែលជាប់ពន្ធនាគារ ទៅអនុវត្តទោសនៅផ្ទះ បន្ទាប់ពីគណបក្សរបស់លោក បានប្រកាសថា ខ្លួនបានបង់ប្រាក់ពិន័យតាមលក្ខខណ្ឌ នៃការលើកលែងទោសពីព្រះមហាក្សត្រ។ ទោសរបស់លោក Najib នឹងត្រូវបន្តអនុវត្តដល់ខែសីហា ឆ្នាំ២០២៨។

ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ូលតង់ Ibrahim បានយល់ព្រមកាលពីខែកញ្ញា ឱ្យលោក Najib បន្តអនុវត្តទោសដែលនៅសល់នៅផ្ទះ ក្នុងការលើកលែងទោសជាលើកទី២ ពាក់ព័ន្ធនឹងការផ្ដន្ទាទោសរបស់លោក។ លោក Najib ត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន ៥០ លានរីងហ្គីត ឬស្មើនឹង ១២,៣២លានដុល្លារអាមេរិក ជាលក្ខខណ្ឌនៃការលើកលែងទោសនេះ។ គណបក្សរបស់លោកហៅកាត់ថា UMNO បាននិយាយថា ខ្លួនបានបង់ប្រាក់នេះជំនួសលោករួចហើយ។

លោក Najib ដែលបច្ចុប្បន្នមានអាយុ ៧៣ឆ្នាំ និងធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទពុករលួយ ពាក់ព័ន្ធនឹងការកិបកេងប្រាក់រាប់ពាន់លានដុល្លារ ជាប់ទាក់ទងនឹងមូលនិធិវិនិយោគរដ្ឋ 1Malaysia Development Berhad (1MDB) ដែលលោកបានរួមចំណែកបង្កើតឡើង កាលពីអំឡុងពេលនៅកាន់អំណាច។ លោក Najib បានបដិសេធជាប់ជានិច្ចថា លោកមិនបានប្រព្រឹត្តកំហុសឡើយ។

គួរបញ្ជាក់ថា ក្នុងរឿងអាស្រូវ 1MDB ប្រាក់មូលនិធិជាង១ពាន់លានដុល្លារ ត្រូវបានរកឃើញ ក្នុងគណនីដែលពាក់ព័ន្ធនឹងលោក Najib។ លោកបាននិយាយថា ខ្លួនត្រូវបានគេយកធ្វើជាអ្នកទទួលរងថ្មបាក់ ក្នុងគម្រោងដ៏ស្មុគស្មាញមួយ ដែលប្រទាក់ក្រឡាទូទាំងពិភពលោក និងបានកិបកេងប្រាក់សរុប ៤,៥ពាន់លានដុល្លារ បើតាមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក។

ដោយឡែក លោក Najib ក៏ត្រូវបានផ្ដន្ទាទោស ក្នុងសំណុំរឿងដាច់ដោយឡែកមួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងរឿងអាស្រូវ 1MDB កាលពីខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ ក្នុងសំណុំរឿងនោះ រូបលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំបន្ថែម និងពិន័យជាប្រាក់ ២,៨ ពាន់លានដុល្លារ ពីបទរំលោភអំណាច និងលាងលុយ។ លោក Najib បានដាក់បណ្ដឹងឧទ្ធរណ៍ ចំពោះសំណុំរឿងនោះ៕