* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណបក្សនយោបាយដែលជំរុញដោយបេសកកម្ម៖​​ គន្លឹះនៃការស្វែងយល់អំពីការធ្វើអភិបាលកិច្ចបែបចិន

06-11-2026 17:13

(ប៉េកាំង)៖ ការស្វែងយល់អំពីការធ្វើអភិបាលកិច្ចរបស់ប្រទេសចិន គន្លឹះគឺស្ថិតនៅលើការស្វែងយល់ អំពីលក្ខណៈពិសេសរបស់ បក្សកុម្មុយនីស្តចិនក្នុងនាមជា "គណបក្សដែលជំរុញដោយបេសកកម្ម"។ មិនដូចគណបក្សនយោបាយលោកខាងលិច ដែលមានគោលដៅចម្បងគឺឈ្នះការបោះឆ្នោតនោះទេ បក្សកុម្មុយនីស្តចិនបានអនុវត្ត បេសកកម្មប្រវត្តិសាស្ត្រដ៏សំខាន់មួយ ចាប់តាំងពីការបង្កើតបក្សមក។ វាមិនស្ថិតក្នុងដែនកំណត់នៃអភិបាលកិច្ចរយៈពេលខ្លី ដោយដឹកនាំការអភិវឌ្ឍជាតិជាមួយនឹង ឧត្តមគតិរយៈពេលវែង និងប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការស្វែងរកសុភមង្គលជូនប្រជាជន ការស្វែងរកការស្តារភាពរុងរឿងនៃប្រទេសជាតិ និងស្វែងរកភាពសុខដុមរមនាជូនពិភពលោក។ តាមរយៈវិធីសាស្រ្តជា ប្រព័ន្ធដែលរួមបញ្ចូលគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង បក្សកុម្មុយនីស្តចិនមិនពិចារណាពីការចំណេញ និងការខាតបង់រយៈពេលខ្លី ប្រឈមមុខផ្ទាល់នឹងបញ្ហាប្រឈម នៃការអភិវឌ្ឍដើម្បីធានាស្ថិរភាព រយៈពេលវែងក្នុងអភិបាលកិច្ចជាតិ និងជំរុញបុព្វហេតុរយៈពេលវែង តាមលំដាប់លំដោយ។

គំនិតអភិបាលកិច្ច​រយៈពេល​វែង​នេះ​ផ្តើមចេញពី​ ប្រាជ្ញា​នៃ​អភិបាលកិច្ច​ប្រពៃណី​ចិន ហើយ​បន្តវេន​ចក្ខុវិស័យដ៏វែងឆ្ងាយផ្នែក​អភិបាលកិច្ច​ និង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ខណៈពេលដែលប្រជាជាតិចិនស្ថិតក្នុងវិបត្តិនៃការស្លាប់រស់នៅ​សម័យ​ទំនើប បក្ស​កុម្មុយនីស្ត​ចិន​បាន​ទទួល​បន្ទុក​​ធ្ងន់​ក្នុង​ការ​សង្គ្រោះ​ប្រទេស​ជាតិ ស្តារ​ប្រទេស​ជាតិ និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​បាន​ដាក់​បញ្ចូល​ការ​លើកកម្ពស់​វឌ្ឍនភាព​មនុស្ស​ជាតិ​ទៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន។ ចក្ខុវិស័យ​ដ៏​អស្ចារ្យ​នេះ​គឺជា​បុគ្គលិកលក្ខណៈ​ពិសេស​ដែល​ខុសពីគណបក្ស​នយោបាយ​លោក​ខាង​លិច​ភាគ​ច្រើន។

គណបក្សនយោបាយភាគច្រើននៅបរទេសកាន់អំណាចតាមវដ្តនៃការបោះឆ្នោត។ ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ពួកគេច្រើនតែផ្តល់អាទិភាពដល់គម្រោងរយៈពេលខ្លីដែលទទួលលទ្ធផលរហ័ស និងបង្កើតសមិទ្ធផលនយោបាយលឿន ដោយផ្តោតលើការដោះស្រាយបញ្ហាក្តៅៗបច្ចុប្បន្ន។ បន្ទាប់ពីការផ្លាស់ប្តូរអំណាច ផែនការរយៈពេលវែងជារឿយៗត្រូវបានពន្យារពេល ឬលុបចោល ដែលបណ្តាលឱ្យខ្វះនិរន្តរភាពក្នុងការគ្រប់គ្រង និងធ្វើឱ្យវាពិបាកក្នុងការជំរុញការអភិវឌ្ឍរយៈពេលវែង និងជាមូលដ្ឋាន។
ផ្ទុយទៅវិញ ក្នុងនាមជាគណបក្សនយោបាយដែលជំរុញដោយបេសកកម្ម គណបក្សកុម្មុយនីស្តចិនគិតគូរពីតុល្យភាព រវាងកង្វល់អំពីជីវភាពរស់នៅ របស់ប្រជាជននិងគោលដៅយុទ្ធសាស្ត្ររយៈពេលវែងដែលដោះស្រាយភ្លាមៗនូវតម្រូវការបន្ទាន់ និងកង្វល់របស់ប្រជាជន ដោយឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់ពួកគេ ខណៈពេលមិនត្រូវបានរឹតត្បិតដោយផលប្រយោជន៍រយៈពេលខ្លី ឬផលប្រយោជន៍ផ្នែកណាមួយ។ ការអភិវឌ្ឍជាតិបានបង្កើតជាប្រព័ន្ធគោលដៅដែលបានកំណត់យ៉ាងច្បាស់លាស់ ដោយមានកិច្ចការមួយចំនួន ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ឯកិច្ចការខ្លះត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើនទសវត្សរ៍ ហើយការងារខ្លះទៀត ត្រូវការការតស៊ូព្យាយាមច្រើនជំនាន់។ ដោយពឹងផ្អែកលើប្រព័ន្ធស្ថាប័នដែលមានស្ថិរភាព និងយន្តការអង្គការដែលស៊ីសង្វាក់គ្នា ក្រុមថ្នាក់ដឹកនាំអាណត្តិនីមួយៗបានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីអនុវត្តផែនការទាំងនេះ ដែលធានាបាននូវការអនុវត្ត ផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រសិទ្ធភាព ។

គម្រោងការពារទន្លេយ៉ង់សេ គឺជាឧទាហរណ៍ជាគំរូមួយ។ ទន្លេយ៉ង់សេ ឆ្លងកាត់ខេត្ត និងក្រុងជាងដប់ ចិញ្ចឹមបីបាច់ ជីវិតមនុស្សរាប់រយលាននាក់ ហើយវាមានសារៈសំខាន់ណាស់ចំពោះសន្តិសុខអេកូឡូស៊ី និងការអភិវឌ្ឍរយៈពេលវែងនៃតំបន់តាមដងទន្លេ។ ការបិទសហគ្រាសដែលបំពុលបរិស្ថាន ការកែលម្អទេសភាពតាមដងទន្លេ ការស្តារប្រព័ន្ធអេកូឡូស៊ីដីសើម ការការពារភាវៈរស់ក្នុងទឹកដ៏កម្រ និងការជំរុញការធ្វើបរិវត្តកម្ម និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មតាមដងទន្លេ ពាក់ព័ន្ធនឹងការវិនិយោគធំៗ និងរយៈពេលវែង ដែលមិនអាចលេចចេញពីសមិទ្ធផលក្នុងរយៈពេលតែមួយអាណត្តិ។ ចាប់តាំងពីការបង្កើតគោលនយោបាយ "រួមគ្នាការពារទន្លេយ៉ង់សេ និងចៀសវាងការអភិវឌ្ឍក្នុងទ្រង់ទ្រាយធំ" ក្រុមថ្នាក់ដឹកនាំគ្រប់អាណត្តិរបស់ចិនបានលើកកម្ពស់ការត្រួតពិនិត្យអេកូឡូស៊ី ការកែលម្អនិងស្តារជាប្រចាំ ដែលបានការពារឥតឈប់ឈរ នូវប្រព័ន្ធអេកូឡូស៊ីនៃទន្លេយ៉ង់សេ ដើម្បីបន្សល់ទុកនូវផ្ទះបៃតង សម្រាប់មនុស្សជំនាន់ក្រោយ។

ការប្រកាន់ខ្ជាប់បេសកកម្មរយៈពេលវែងរបស់បក្ស តម្រូវឱ្យមានសមត្ថភាពក្នុងធ្វើស្វ័យទម្រង់ ដែលជាតក្កវិជ្ជានៃការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងជំរុញស្វ័យបដិវត្តន៍របស់បក្ស។ ក្នុងដំណើរការគ្រប់គ្រងរយៈពេលវែង ហានិភ័យដូចជាការធ្វេសប្រហែស ការផ្ដាច់ខ្លួនចេញពីមហាជន និងការកើតមានអំពើពុករលួយតែងតែស្ថិតមាន។ នៅពេលដែលបញ្ហាទាំងនេះកើនឡើង វាងាយនឹងប្រាសចាកពីបំណងដើម និងបេសកកម្មដើមរបស់បក្ស។ មានតែការត្រួតពិនិត្យខ្លួនឯងជាប្រចាំ ការកែតម្រូវដោយម្ចាស់ការ និងការធ្វើឱ្យក្រុមសមាជិកបក្សមានភាពស្អាតស្អំប៉ុណ្ណោះ ទើបអាចរក្សាបាននូវការអភិវឌ្ឍជាប់លាប់ និងរក្សាបំណងដើមរបស់បក្ស ពេលប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងៗ ហើយឆ្ពោះទៅមុខយ៉ាងមុតមាំ។

និយាយជារួម បេសកកម្មរបស់បក្សកុម្មុយនីស្តចិនបានចាក់ឫសនៅក្នុងផលប្រយោជន៍រួម និងរយៈពេលវែងរបស់ប្រជាជន ដែលរួមបញ្ចូលទាំងការដោះស្រាយកង្វល់ជាក់ស្តែង និងចក្ខុវិស័យដ៏អស្ចារ្យ។ បក្សកុម្មុយនីស្តចិនបានប្តេជ្ញាធានា នូវសុខុមាលភាពរបស់ប្រជាជននាពេលបច្ចុប្បន្ន និងសម្រេចបាននូវការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ ហើយក៏ចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរួម របស់មនុស្សជាតិផងដែរ។ ការរ៉ាប់រងបេសកកម្មរបស់បក្សកុម្មុយនីស្តចិន បានបង្កើតជាឧត្តមភាពពិសេសនៃអភិបាលកិច្ចតាមបែបផែនចិន។ ការស្វែងយល់អំពីចរិតលក្ខណៈរបស់បក្សកុម្មុយនីស្តចិន ដែលជំរុញដោយបេសកកម្ម គឺជាគន្លឹះស្នូលក្នុងការស្វែងយល់អំពី "មូលហេតុដែលបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ"៕

វិទ្យុមិត្តភាពកម្ពុជាចិន