* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រឹត្តិការណ៍ពិសេសនៅកម្ពុជានៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» បានប្រារព្ធឡើងនៅក្រុងភ្នំពេញ

06-11-2026 17:47

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅកម្ពុជានៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ស្ថានទូតចិនប្រចាំនៅកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធឡើងនៅក្រុងភ្នំពេញ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ព្រមនិងថ្លែងសុន្ទរកថា។ ភ្ញៀវកិត្តិយសជាង ១៥០ រូប បូករួមទាំងតំណាងមកពីធនាគារគំនិតកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយ ឥស្សរជនមជ្ឈដ្ឋានធុរកិច្ច ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិតីកាលទី ២០ ដែលទើបតែបិទងបញ្ចប់នៅទីក្រុងប៉េកាំង បានសង្ខេបយ៉ាងស៊ីជម្រៅអំពីសមិទ្ធផល និងបទពិសោធនៃការគ្រប់គ្រងបក្ស យ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មីរបស់ចិន និងបានធ្វើការរៀបចំជាប្រព័ន្ធសម្រាប់ការបន្តជំរុញការគ្រប់គ្រងបក្ស យ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងបន្តផ្សព្វផ្សាយ និងបកស្រាយឱ្យបានល្អនូវមាគ៌ាជោគជ័យរបស់បក្សកុម្មុយនីស្តចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាល ធនាគារគំនិត ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការផ្សេងៗទៀត ដើម្បីរួមចំណែកជាកម្លាំងក្នុង ការជួយប្រទេសនានាស្វែងរកវិធីសាស្រ្តអភិបាលកិច្ច និងពួតដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា។

លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា បានថ្លែងថា យើងកំពុងរស់នៅក្នុងយុគសម័យដែលមានភាពមិនប្រាកដប្រជាខ្ពស់ ដែលភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងជាបន្តបន្ទាប់ និងហានិភ័យច្រើនផ្នែកផ្សេងទៀតបង្កើតបញ្ហាប្រឈម ធ្ងន់ធ្ងរដល់ប្រទេសទាំងអស់។ បទពិសោធដែលចិនបានប្រមូលបានក្នុងការឆ្លើយតប នឹងបញ្ហាប្រឈមទាំងនេះតាមរបៀបយុទ្ធសាស្ត្រ គឺសមនឹងទទួលការសិក្សាយ៉ាងយកចិត្តទុកដាក់ពីយើង។សមិទ្ធផលអភិវឌ្ឍន៍របស់ចិនគឺគួរឱ្យកត់សម្គាល់យ៉ាងខ្លាំង។ យើងត្រូវតែធានាថា ភាពជាដៃគូកម្ពុជា-ចិន មិនអាចបំបែកបាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងរួមគ្នានៃតំបន់ទាំងមូល។

ភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមកិច្ចប្រជុំបានឯកភាពគ្នាថា កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់បក្សកុម្មុយនីស្តចិន ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងចែករំលែកបទពិសោធជាក់ស្តែងរបស់ខ្លួនក្នុងការគ្រប់គ្រងបក្ស និងប្រទេសជាតិ បានផ្តល់នូវការបំផុសគំនិតដ៏មានតម្លៃសម្រាប់ការកសាងបក្សនយោបាយ និងអភិបាលកិច្ចជាតិនៅទូទាំងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន