* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេលទ្ធិជ្រុលនិយមនៅកេនយ៉ា រងការកាត់ទោសដាក់ពន្ធនាគារ ២០០ឆ្នាំ ពីបទបញ្ជាឱ្យបង្អត់អាហារសម្លាប់កុមារ ១៩០នាក់

06-11-2026 19:59

(មុំបាសា)៖ តុលាការប្រទេសកេនយ៉ា នៅថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសមេដឹកនាំលទ្ធិជ្រុលនិយម លោក ប៉ូល ម៉ាកខេនហ្ស៊ី (Paul Mackenzie) ឱ្យជាប់ពន្ធនាគាររយៈពេល ២០០ឆ្នាំ ពីបទបញ្ជាឱ្យបង្អត់អាហារកុមារចំនួន ១៩០នាក់រហូតដល់ស្លាប់ និងយកសាកសពទៅកប់ក្នុងព្រៃ ដែលជាផ្នែកមួយនៃករណីសម្លាប់រង្គាលដែលសង្ស័យថាបានផ្តាច់ជីវិតមនុស្សសរុបប្រមាណ ៥០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចៅក្រម លោកស្រី ឌីយ៉ាណា កាវេដហ្សា (Diana Kavedza) បានបញ្ជាក់ថា ទោសពន្ធនាគារទាំង ២០០ឆ្នាំនេះ គឺ ១០០ឆ្នាំសម្រាប់បទឃាតកម្មដោយការបង្អត់អាហារ និង ១០០ឆ្នាំទៀតសម្រាប់បទមនុស្សឃាតដោយផ្ទាល់។ ក្រុមរដ្ឋអាជ្ញាបានឱ្យដឹងថា មេលទ្ធិរូបនេះបានបញ្ជាឱ្យអ្នកដើរតាមបង្អត់អាហារខ្លួនឯង និងកូនៗរបស់ពួកគេរហូតដល់ស្លាប់ ដើម្បីបានឡើងទៅឋានសួគ៌មុនថ្ងៃអវសាននៃពិភពលោក ខណៈបក្ខពួករបស់លោកបានគំរាមកំហែង និងវាយដំជនរងគ្រោះឱ្យអនុវត្តតាមបញ្ជា រួចយកសាកសពទៅកប់ក្នុងរណ្តៅរាក់ៗ បោះចូលក្នុងបង្គន់ និងខ្លះទៀតកប់ទាំងរស់។

គួរបញ្ជាក់ថា សំណុំរឿងដ៏រន្ធត់នេះបានបែកធ្លាយកាលពីខែមេសា ឆ្នាំ២០២៣ នៅពេលប៉ូលិសគាស់រកឃើញសាកសពសរុបរហូតដល់ ៤៤៨នាក់ នៅក្នុងព្រៃ Shakahola ក្បែរទីក្រុងមាត់សមុទ្រ Malindi រួមមានទាំងកូន ៦នាក់របស់គ្រួសារតែមួយ។ ក្រៅពីសំណុំរឿងកុមារ ១៩០នាក់នេះ លោក ម៉ាកខេនហ្ស៊ី ក៏កំពុងប្រឈមនឹងបទចោទប្រកាន់បញ្ជាឱ្យសម្លាប់មនុស្ស ៥២នាក់ផ្សេងទៀតនៅភូមិក្បែរខាងផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥០០នាក់ ប្រហាក់ប្រហែលនឹងករណីសម្លាប់រង្គាលនៃលទ្ធិជ្រុលនិយមនៅអ៊ូហ្គង់ដា កាលពីឆ្នាំ២០០០ និងនៅហ្គីយ៉ាន កាលពីឆ្នាំ១៩៧៨៕