* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន

07-11-2026 09:53

(បែរឡាំង)៖ សហជីព IG Metall បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ្នកធ្វើការជាង៤០០ ០០០នាក់មកពីវិស័យផ្សេងៗ រាប់ចាប់ពីវិស័យផលិតរថយន្តរហូតដល់វិស្វកម្មមេកានិច បានចូលរួមក្នុងកូដកម្មនិងការប្រមូលផ្តុំតវ៉ា នៅទូទាំងប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួល និងការកែលម្អលក្ខខណ្ឌការងារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សហជីព IG Metall បានរៀបចំសកម្មភាពតវ៉ាទាំងនេះ បន្ទាប់ពីការចរចាជាច្រើនលើកជាមួយក្រុមនិយោជក តំណាងឱ្យសមាជិករបស់ខ្លួន បានបញ្ចប់ដោយគ្មានលទ្ធផល។ សហជីពដ៏ធំបំផុតរបស់អាល្លឺម៉ង់នេះបានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដល់ថ្ងៃសុក្រសប្តាហ៍នេះ ពលករជាង ៤១៣ ០០០នាក់បានចូលរួមក្នុងសកម្មភាពតវ៉ាទូទាំងប្រទេស ដែលរួមមានការធ្វើកូដកម្មជាង ២៨០០លើក ដែលភាគច្រើនជាកូដកម្មក្នុងទ្រង់ទ្រាយតូចៗ។

ប្រធានដឹកនាំការចរចារបស់សហជីព IG Metall លោកស្រី Nadine Boguslawski បាននិយាយថា ពលករអាល្លឺម៉ង់កំពុងតស៊ូដើម្បីអនាគតគ្រួសារ និងការងាររបស់ពួកគេ។ ការចរចានឹងបន្តទៀតនៅសប្តាហ៍ក្រោយ ប៉ុន្តែខាងសហជីព បានគំរាមធ្វើកូដកម្មមិនបំពេញការងាររយៈពេលកាន់តែយូរជាងមុន ប្រសិនបើក្រុមនិយោជកមិនបំពេញតាមការទាមទាររបស់ខ្លួន។

គួរបញ្ជាក់ថា ពលករសរុបជាង ៣,៧លាននាក់ ស្ថិតក្រោមវិសាលភាពនៃការចរចាបច្ចុប្បន្នរបស់សហជីព IG Metall។ ការទាមទាររបស់សហជីព រួមមានដូចជា ការដំឡើងប្រាក់ឈ្នួល ៥ភាគរយក្នុងរយៈពេល១២ខែ ការចែករំលែកប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនដែលជោគជ័យ និងការធានាការងារដល់ពលករ។រហូតមកដល់ពេលនេះ ក្រុមនិយោជកបានស្នើផ្តល់ការដំឡើងប្រាក់ឈ្នួលត្រឹម ១,៣ភាគរយ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៨ និងការទូទាត់ប្រាក់បន្ថែមតែមួយលើក៕