* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ (Video inside)

07-11-2026 10:42

(វ៉ាស៊ីនតោន)៖ ទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានកត់ត្រាករណីជំងឺកញ្ជ្រឹលសរុបជាង ៥០០០ ករណីនៅក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់អាមេរិក បានឱ្យដឹងថា គិតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៦ មានករណីជំងឺកញ្ជ្រឹលចំនួន ៥១៨២ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ជំងឺនេះមានសមត្ថភាពឆ្លងរាលដាលខ្ពស់ក៏ពិតមែន ប៉ុន្តែអាចបង្ការបានយ៉ាងមានប្រសិទ្ធភាព។

តួលេខខាងលើគឺខ្ពស់ខ្លាំង ធៀបទៅនឹងចំនួន២២៨៩ករណី ដែលត្រូវបានកត់ត្រាពេញមួយឆ្នាំ២០២៥ ហើយជាតួលេខខ្ពស់បំផុតដែល CDC បានកត់ត្រា ចាប់តាំងពីឆ្នាំ១៩៩១មក។ មន្ត្រីសុខាភិបាលតាមរដ្ឋនានា បានរាយការណ៍ មានមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ ដោយសារជំងឺកញ្ជ្រឹល ក្នុងនោះមានទាំងកុមារតូចៗ។

ជំងឺកញ្ជ្រឹលត្រូវបានប្រកាសលុបបំបាត់នៅសហរដ្ឋអាមេរិក កាលពីក្នុងឆ្នាំ២០០០ ដោយសារតែការចាក់វ៉ាក់សាំង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះហាក់បានវិលត្រឡប់មករាតត្បាតខ្លាំងវិញ ដោយសារអត្រានៃការចាក់វ៉ាក់សាំងធ្លាក់ចុះ បូករួមជាមួយការមិនទុកចិត្តកាន់តែកើនឡើង ពីសំណាក់សាធារណជនចំពោះអាជ្ញាធរសុខាភិបាល។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Robert Kennedy Jr ត្រូវគេចោទប្រកាន់ថា បានជំរុញឱ្យមានការមិនទុកចិត្តនេះកាន់តែខ្លាំង។ លោកត្រូវបានគេដឹងថា ជាបុគ្គលមានមន្ទិលសង្ស័យចំពោះការចាក់វ៉ាក់សាំង និងថែមទាំងបានផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនលើក ពាក់ព័ន្ធនឹងវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ហើយបាននិយាយមើលស្រាលកម្រិតគ្រោះថ្នាក់នៃជំងឺនេះ។

គួរបញ្ជាក់ថា មុនពេលវ៉ាក់សាំងត្រូវបានបង្កើតឡើង នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ជំងឺកញ្ជ្រឹលបានសម្លាប់កុមាររាប់រយនាក់ជារៀងរាល់ឆ្នាំ នៅទូទាំងសហរដ្ឋអាមេរិក ហើយជំងឺនេះបច្ចុប្បន្ននៅតែបន្តឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ នៅទូទាំងពិភពលោក៕