* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Video inside)

07-11-2026 11:36

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានតែងតាំងជំនួយការដ៏ជិតស្និទ្ធយូរឆ្នាំរបស់លោក គឺលោក Stephen Miller ឱ្យកាន់តំណែងជាប្រធានខុទ្ទកាល័យសេតវិមាន ដែលជាការផ្ដល់តំណែងដ៏មានឥទ្ធិពលបំផុតមួយនៅទីក្រុងវ៉ាស៊ីនតោន ឱ្យទៅស្ថាបត្យករនៃគោលនយោបាយក្នុងស្រុកដ៏តឹងរ៉ឹងមួយចំនួនរបស់លោក បន្ទាប់ពីគណបក្សសាធារណរដ្ឋ បានបាត់បង់ការគ្រប់គ្រងនៅសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Miller នឹងឡើងជំនួសលោកស្រី Susie Wiles ដែលជាប្រធានខុទ្ទកាល័យមុន ខណៈលោកប្រធានាធិបតី ត្រាំ កំពុងតែត្រៀមប្រឈមមុខជាមួយ សភាតំណាងរាស្ត្រនិងព្រឹទ្ធសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ព្រមទាំងការស៊ើបអង្កេតជាបន្តបន្ទាប់របស់សភា ដែលអាចធ្វើឡើងចំពោះរដ្ឋបាលរបស់លោក។ លោក Miller ដែលគាំទ្រចង់ឱ្យមានការពង្រីកអំណាចប្រធានាធិបតីជាយូរមកហើយនោះ បានចូលកាន់តំណែងនេះ នៅពេលដែលការបរាជ័យរបស់បក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃអង្គារ អាចធ្វើឱ្យលោក ត្រាំ ត្រូវពឹងផ្អែកកាន់តែខ្លាំងលើអំណាចប្រតិបត្តិ ដើម្បីជំរុញរបៀបវារៈនយោបាយក្នុងស្រុក។

មន្ត្រីមួយរូបនៅសេតវិមានបាននិយាយថា ការតែងតាំងលោក Miller បង្ហាញថា លោក ត្រាំ គ្មានបំណងកែប្រែគោលនយោបាយរបស់លោកឡើយ ហើយផ្ទុយទៅវិញ លោកកំពុងផ្ដល់រង្វាន់ដល់ជំនួយការដែលស្មោះត្រង់បំផុតចំពោះលោក។ មន្ត្រីរូបនេះបាននិយាយថា លោក ត្រាំ មិនផ្លាស់ប្ដូរទិសដៅនោះទេ ទោះបីជាអ្នកបោះឆ្នោតអាមេរិករយលាននាក់ បានបង្ហាញជំហរបដិសេធចំពោះរបៀបវារៈនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ក៏ដោយ។

ក្នុងសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា រូបលោកមានឆន្ទៈធ្វើការជាមួយបក្សប្រជាធិបតេយ្យនៅសភា។ ប៉ុន្តែបើតាមមន្ត្រីមួយចំនួននៅសេតវិមាន ការលើកតម្កើងលោក Miller ដែលត្រូវបានគេស្គាល់ថា ជាមនុស្សប្រើសម្តីធ្ងន់ៗ និងមិនងាយបន្ទន់ជំហរឡើយនោះ អាចជាសញ្ញាបង្ហាញពី ការប្រកាន់យកវិធីសាស្ត្រប្រឈមមុខដាក់គ្នាកាន់តែខ្លាំង និងការជំរុញជាថ្មីនូវរបៀបវារៈរបស់ ត្រាំ លើបញ្ហាអន្តោប្រវេសន៍ និងបញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា លោក Miller ដែលមានវ័យ ៤១ឆ្នាំ គឺជាជំនួយការម្នាក់ក្នុងចំណោមអ្នកដែលធ្វើការឱ្យលោក ត្រាំ បានយូរជាងគេ និងជាមនុស្សមួយចំនួនតូច ដែលបានបន្តបម្រើការងារពេញមួយអាណត្តិទី១ ហើយត្រឡប់មកវិញក្នុងអាណត្តិទី២របស់លោក។ ចាប់តាំងពីលោក ត្រាំ វិលត្រឡប់មកកាន់សេតវិមាន កាលពីដើមឆ្នាំ២០២៥ លោក Miller បានកាន់តំណែងផ្លូវការជាអនុប្រធានខុទ្ទកាល័យសេតវិមាន ក្រោមការដឹកនាំរបស់លោកស្រី Wiles ប៉ុន្តែលោកមានឥទ្ធិពលលើសពីតួនាទីរបស់ខ្លួនយ៉ាងខ្លាំង លើរបៀបវារៈនយោបាយក្នុងស្រុកភាគច្រើនរបស់លោក ត្រាំ និងជាទីប្រឹក្សាដែលលោកប្រធានាធិបតី តែងតែស្តាប់យោបល់ជានិច្ច។ លោក Miller ត្រូវបានគេស្គាល់ជាពិសេស ដោយសារតែការជំរុញយុទ្ធនាការបង្ក្រាបអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរបស់លោក ត្រាំ ដែលកំណត់គោលដៅឱ្យមានការចាប់ខ្លួន មនុស្ស ៣០០០នាក់ក្នុងមួយថ្ងៃ៕