* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ ២០លានដុល្លារ សម្រាប់ព័ត៌មានស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ (Video inside)

07-11-2026 12:07

(វ៉ាស៉ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ប្រាក់រង្វាន់ចំនួន ២០ លានដុល្លារ រួមជាមួយលទ្ធភាពផ្លាស់ប្តូរទីលំនៅ ជាថ្នូរនឹងព័ត៌មានស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងជាថ្មីថា អ៉ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បញ្ជាការដ្ឋាន CENTCOM របស់យោធាអាមេរិក បានសរសេរនៅលើបណ្ដាញសង្គម X ថា កម្មវិធី «រង្វាន់សម្រាប់យុត្តិធម៌» របស់ក្រសួងការបរទេសអាមេរិក នឹងផ្តល់ប្រាក់រង្វាន់រហូតដល់ ២០លានដុល្លារ ព្រមទាំងលទ្ធភាពផ្លាស់ប្តូរទីលំនៅ សម្រាប់ព័ត៌មានស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ រាប់បញ្ចូលទាំងទីតាំង បរិក្ខារ និងបុគ្គលិកដែលពាក់ព័ន្ធ ដូចជាអ្នកដែលស្ថិតក្នុងសហគមន៍វិទ្យាសាស្ត្រជាដើម»។

កម្មវិធីខាងលើត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្រោមកម្មវិធីផ្តល់រង្វាន់ផ្នែកសន្តិសុខជាតិរបស់ក្រសួងការបរទេសអាមេរិក ដើម្បីផ្តល់ប្រាក់ជាថ្នូរនឹង ព័ត៌មានដែលអាចការពារអាយុជីវិត និងផលប្រយោជន៍របស់អាមេរិក។ ទោះជាយ៉ាងណា កម្មវិធីនេះមិនបានបញ្ជាក់លក្ខខណ្ឌជាក់លាក់ថា តើព័ត៌មានប្រភេទណាខ្លះ ដែលមានសិទ្ធិឈានដល់អាចទទួលបានប្រាក់រង្វាន់ ២០លានដុល្លារនោះទេ។

លោក ត្រាំ ធ្លាប់បាននិយាយជាច្រើនលើកថា កងកម្លាំងអាមេរិក បានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ស្ទើរតែទាំងស្រុងទៅហើយ។ កាលពីយប់ថ្ងៃសុក្រ លោកប្រធានាធិបតី បានលើកឡើងដូច្នេះថា «ប្រសិនបើយើងមិនវាយប្រហារអ៉ីរ៉ង់ទេ អ៉ីស្រាអែលនឹងលែងមានវត្តមានទៀតហើយនៅថ្ងៃនេះ។ ប្រសិនបើពួកគេ មានអាវុធនុយក្លេអ៊ែរ ពួកគេនឹងប្រើវា។ ពួកគេនឹងបំផ្លាញមជ្ឈិមបូព៌ាទាំងមូល»។ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយដែរថា ប្រទេសអ៉ីរ៉ង់ដែលលោកធ្លាប់បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចនិងយោធា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលសង្គ្រាម៨ខែមកនេះ កំពុងអន្ទះសាចង់បញ្ចប់ជម្លោះ។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងការទូតដោយក្រុមអ្នកសម្របសម្រួលជម្លោះ កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីទប់ស្កាត់កុំឱ្យការប្រយុទ្ធគ្នាផ្ទុះឡើងវិញ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា រដ្ឋាភិបាលរបស់លោក នៅតែព្យាយាមដោះស្រាយវិបត្តិនេះ តាមរយៈកិច្ចសន្ទនា៕