* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ៉ីរ៉ង់អះអាងថាកងទ័ពខ្លួនឥឡូវខ្លាំងរឹងមាំ ជាងមុនពេលសង្រ្គាមចាប់ផ្តើម

07-11-2026 14:40

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពថា កងកម្លាំងយោធារបស់អ៉ីរ៉ង់បច្ចុប្បន្ន មានភាពខ្លាំងក្លារឹងមាំនិងកម្លាំងចិត្តខ្ពស់ជាងកាលពីពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ចាប់ផ្តើមបង្កសង្គ្រាម កាលពីខែកុម្ភៈទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តីលោក Mohammad Akraminia ដូច្នេះថា «បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ក្រោយទទួលបានបទពិសោធន៍ពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ជាងមុន និងមានភាពខ្លាំងក្លាជាងពេលចាប់ផ្តើមសង្គ្រាម»។ លោកបន្ថែមថា «ឥឡូវនេះ ពួកគេមានកម្លាំងចិត្ត ការប្តេជ្ញាចិត្ត និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់»។

គួរបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំនេះ នៅពេលអាមេរិកនិងអ៉ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ខណៈវាបានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ។ ទីក្រុងតេហេរ៉ង់ បានព្យាយាមរឹតត្បិតការធ្វើចរាចរណ៍របស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្លាប់បម្រើជាផ្លូវដឹកជញ្ជូនប្រេង២០ភាគរយ នៃការប្រើប្រាស់ប្រេងជាសកល។

លោក Akraminia បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នៅតែកំពុងគ្រប់គ្រងច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះ ហើយច្រកសមុទ្រ Hormuz នឹងបន្តបិទ រហូតទាល់តែសហរដ្ឋអាមេរិក យល់ព្រមតាមការទាមទាររបស់ទីក្រុងតេហេរ៉ង់។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ក្នុងសប្តាហ៍នេះថា មានការវាយប្រហារថ្មីលើប្រទេសអ៉ីរ៉ង់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាំគ្នារាយការណ៍ថា ការវាយប្រហារបានកើតឡើងចំពោះកោះ Qeshm របស់អ៉ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz៕