* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទវិភាគ​៖ ទស្សនា​ពិភពលោក​​តាមរយៈ​ទីក្រុង Wuzhen៖ ​គម្រោងចិន​បំពេញបន្ថែម​កម្លាំងចលករថ្មី​ដល់អភិបាលកិច្ច​អ៊ីនធឺណិត​សកល

07-11-2026 15:36

(ប៉េកាំង)៖ កាលពី​ថ្ងៃទី៥ ​ខែវិចិ្ឆកា ​កិច្ចប្រជុំកំពូល​ Wuzhen ​នៃមហាសន្និបាត​បណ្តាញ​អ៊ីនធឺណិត​ពិភពលោក​ឆ្នាំ២០២៦​បាន​បិទបញ្ចប់ ​ដោយទទួលបាន​ការយកចិត្តទុកដាក់​យ៉ាងទូលំទូលាយ​ពីមតិសាធារណៈ​អន្តរជាតិ​ ។ ​តាមរយៈ "ការណាត់ជួប​ Wuzhen " ​ដែលបានបន្ត​អស់រយៈពេល​១៣ឆ្នាំ​ជាប់ៗគ្នា ពិភពលោក​បានមើលឃើញ​យ៉ាងច្បាស់នូវ​គម្រោងចិន​បាន​បន្ត​បំពេញបន្ថែម​កម្លាំង​ចលករថ្មី​ដល់ការអភិវឌ្ឍ ​និងអភិបាលកិច្ច​អ៊ីនធឺណិត​សកល ។

ពីការចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធសេវា ​4G កាលពី​ជាងដប់ឆ្នាំមុន​ រហូតដល់​បច្ចុប្បន្នបាន​តភ្ជាប់គ្រប់​ទីកន្លែង និង​ការតភ្ជាប់ឆ្លាតវៃ​បានជ្រាបចូល​ទៅក្នុង​គ្រួសារនីមួយៗ ​និងផ្តល់​កម្លាំង​ចលករ​ដល់​​គ្រប់វិស័យ បណ្តាញ​អ៊ីនធឺណិតបាន​​ប្រែប្រួម​យ៉ាងខ្លាំង ។ បច្ចុប្បន្ននេះ ការអភិវឌ្ឍអ៊ីនធឺណិត​កំពុងឆ្លងកាត់ ​ការផ្លាស់ប្តូរ​លក្ខណៈឆ្លាតវៃនិង​ការលោតផ្លោះ​ជាប្រព័ន្ធ ។ ​មួយផ្នែក ​បណ្តាញ​អ៊ីនធឺណិត​កំពុងរួមបញ្ចូលគ្នា​យ៉ាងឆាប់រហ័ស ​ជាមួយ​បញ្ញាសិប្បនិម្មិត​(AI) ការគណនា​លើពពក​ និង Blockchain​ ជាដើម ។ ​មួយផ្នែកទៀត ​បញ្ហាប្រឈម​ជាច្រើន​ដូចជា ទំនាក់ទំនង​រវាង​មនុស្ស​​និងម៉ាស៊ីន ក្រមសីលធម៌​នៃក្បួនដោះស្រាយ គម្លាត​ឌីជីថល និង​បញ្ញាសិប្បនិម្មិត​កំពុង​រួមបញ្ចូលគ្នា ។

​ប្រឈមមុខនឹង​ស្ថានការណ៍ថ្មី​និង​បញ្ហាប្រឈមថ្មី តើធ្វើដូច​ម្តេចដើម្បីរួមគ្នា​កសាង​សហគមន៍​ជោគវាសនារួម​នៃលំហអ៊ីនធឺណិត​ដែលមាន​ខ្លឹមសារ​កាន់តែ​សម្បូរបែប​? ​លោក Li ​Qiang ​នាយករដ្ឋមន្ត្រីចិន​បានលើកឡើង​ក្នុងសុន្ទរកថា​គន្លឹះ​នៅពិធីបើក​កិច្ចប្រជុំកំពូល ​Wuzhen ​លើកនេះថា ​"ប្រកាន់ខ្ជាប់​ការផ្តល់​កម្លាំងចលករ​​ដោយវិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា ដើម្បីបើកលំហ​អភិវឌ្ឍន៍ថ្មី" "ប្រកាន់​ខ្ជាប់ភាពនៃ​ការផ្តល់​ទំនុកចិត្ត និង​អាចគ្រប់គ្រងបាន ដើម្បី​កសាងខឿន​កាពារ​សន្តិសុខ​ឌីជីថល""ប្រកាន់ខ្ជាប់​ការផ្តល់​ផលប្រយោជន៍​ជាទូទៅ និង​មានតុល្យភាព ដើម្បីជំរុញ​ការចែករំលែក​ភាគលាភ​ឌីជីថល" និង "ប្រកាន់ខ្ជាប់​កិច្ចសន្ទនា​បើកទូលាយ ដើម្បីធ្វើឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​ពហុភាគី​មាន​សុក្រឹតភាព" ។ សំណើ​បួនចំណុចនេះបាន​ឆ្លើយតបនឹង​ក្តីកង្វល់របស់​ភាគីនានា និង​ផ្តោតលើ​ការជំរុញឱ្យ​បច្ចេកវិទ្យា​ឌីជីថល ​និងបញ្ញាសិប្បនិម្មិត(AI)​បម្រើ​ដល់ការអភិវឌ្ឍសកល​ឲ្យកាន់តែ​ប្រសើរឡើង​ ​និងបង្កើន​សុខុមាលភាពរបស់​មនុស្សជាតិ​ឱ្យកាន់តែ​ល្អប្រសើរ ។

នវានុវត្តន៍​គឺជាកម្លាំងចលករ​ស្នូលនៃ​ការអភិវឌ្ឍ​អ៊ីនធឺណិត ។ ​នៅក្នុង​ពិព័រណ៍ "ពន្លឺអ៊ីនធឺណិត" លើកនេះ មនុស្សយន្ត​ឆ្លាតវៃដែលមាន​រូបរាងដូចមនុស្ស​បានធ្វើត្រាប់​តាមការអនុវត្ត​ជាង ១០០ ឈុតឆាក​ដូចជា ការផលិត​ឧស្សាហកម្ម ការថែទាំ​សុខភាព និង​ការកម្សាន្ត​និង​អប់រំ​ជាដើម ។ ទូរស័ព្ទ​ឆ្លាតវៃដែល​ប្រើបញ្ញាសិប្បនិម្មិត​(AI)​និងគំរូ Omni-MLLM​ ត្រូវបាន​ដាក់តាំង​បង្ហាញ​ ហើយអ្នកទស្សនា​អាចទទួល​បទពិសោធ​បច្ចេកវិទ្យា​ទំនើបៗ​ដោយផ្ទាល់... ក្នុងនាមជា​ពាក្យគន្លឹះនៃ​ប្រធានបទ​កិច្ចប្រជុំកំពូល​ Wuzhen ​លើកនេះ​ "ការបើកប្រភពនិង​បើក​ទូលាយ" ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ។ មាន​ការវិភាគ​បាន​លើកឡើង​ថា ​នេះបាន​សំដៅផ្ទាល់​ទៅលើ​វិបត្តិអភិបាលកិច្ចនៃ​ "វាំងនន​ដែកឌីជីថល" ដែល​ប្រទេស​មួយចំនួន​កំពុងបំផុស ​និងអំពាវនាវឱ្យ​ជំរុញ​ភាពចល័តនៃ​បច្ចេកវិទ្យា ចំណេះដឹង និង​ធនធាន​ច្នៃប្រឌិតថ្មី​តាមរបៀប​កាន់តែ​បើក​ទូលាយ​និង​បរិយាប័ន្ន ​។ បច្ចុប្បន្ននេះ ​គំរូធំបើក​ប្រភព​ផ្នែកបញ្ញាសិប្បនិម្មិត(AI)​​របស់ចិន​មានចំនួន​ទាញយក​សរុបជាង ១០ ពាន់​លានដង​នៅទូទាំង​ពិភពលោក ហើយ​សហគមន៍​បើកប្រភព​បញ្ញាសិប្បនិម្មិត(AI)​​ថ្នាក់ជាតិ​បាន​ប្រមូលផ្តុំ​អ្នកប្រើប្រាស់​ជាង ១១ លាននាក់ ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកនេះ ​សាល​ទទួល​បទពិសោធ​​អេកូឡូស៊ី​ប្រធានបទ​បើកប្រភព​​ទីមួយ​របស់ចិន​បានបើកនៅ​ក្រុង Wuzhen ​ដោយ​ផលិតផល​អន្តរកម្ម​ឆ្លាតវៃ​បើកប្រភព​ដូចជា បញ្ញាសិប្បនិម្មិត​(AI)​ដែលមាន​រូបរាងដូច​មនុស្ស ការបង្កើត​រឿងខ្លី​ដោយ AI និង​មនុស្សយន្ត​សរសេរ​អក្សរផ្ចង់​ ជាដើម​បានទាក់ទាញ​ការយកចិត្តទុកដាក់​និងការពិភាក្សា​យ៉ាងផុសផល ​ពីភ្ញៀវ​កិត្តិយស​របស់​ប្រទេសនានា ។

ការបិទទ្វារនិង​រើសអើសគឺគ្មាន​ច្រកចេញទេ ​​មានតែ​ការប្រកាន់ខ្ជាប់​ការបើកប្រភព និង​បើកទូលាយ ការអនុវត្ត​ការកសាង​ជាមួយគ្នា​និងការចែករំលែក​ជាមួយគ្នា និង​ការប្រមូលផ្តុំ​កម្លាំង​នវានុវត្តន៍សកល ទើបអាច​ការពារផ្ទះ​អ៊ីនធឺណិត​រួមរបស់​មនុស្សជាតិ​ឱ្យបាន​ល្អ និង​ធ្វើឱ្យ​សមិទ្ធផលនៃ​អរិយធម៌​ឌីជីថលផ្តល់​ផលប្រយោជន៍​ដល់ប្រជាជននៃ​ប្រទេសនានា​លើ​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិ