* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ភ្លៀងធ្លាក់ខ្លាំង ជន់លិចទីជម្រកជនភៀសខ្លួនក្នុងតំបន់ហ្កាហ្សា ខណៈដែលកង្វះខាតជំនួយប៉ះពាល់ការងារជួយសង្រ្គោះ (Video inside)

08-11-2026 10:34

(ហ្កាហ្សា)៖ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ថាភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កឱ្យមានទឹកជំនន់លិចតង់រាប់ម៉ឺនជាជម្រករបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ហើយកំពុងរស់នៅយ៉ាងណែនណាន់តាន់តាប់នៅក្នុងជំរុំនានាទូទាំងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា តង់យ៉ាងហោចណាស់ ៧០ ០០០តង់ ត្រូវទឹកជន់លិចក្នុងរយៈពេល ១២ម៉ោងចុងក្រោយ ដែលបានជះឥទ្ធិពលដល់ប្រជាជនផ្លាស់ទីលំនៅរាប់ម៉ឺននាក់ និងបណ្តាលឱ្យមានអ្នករងរបួស ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីករណីស្លាប់នោះទេ។ ភ្នាក់ងារការពារជនស៉ីវិលនៃដែនដីនេះ បានទទួលការហៅទូរសព្ទសុំជំនួយចំនួន ១ ៥០០លើកពីជនភៀសខ្លួន។

តាមមន្ត្រីក្រុង និងមន្ត្រីការពារជនស៉ីវិល ពួកគេមិនអាចដោះស្រាយបញ្ហាដែលមកពីភ្លៀងធ្លាក់ខ្លាំងនេះបានទេ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងការខូចខាតឧបករណ៍នានា។ អ៉ីស្រាអែលបានបំផ្លាញយានជំនិះរាប់រយគ្រឿង រួមទាំងគ្រឿងចក្រឈូសឆាយ និងសម្ភារៈផ្សេងទៀតដែលប្រើសម្រាប់បូមទឹក អំឡុងសង្រ្គាមប្រឆាំងហាម៉ាស។ ចំណែកក្រុមហាម៉ាសបន្ទោសថាអ៉ីស្រាអែល មិនអនុញ្ញាតឱ្យនាំយកជម្រក និងសម្ភារៈសំណង់ចូលទៅក្នុងតំបន់។

COGAT ដែលជាទីភ្នាក់ងារយោធាអ៉ីស្រាអែលទទួលបន្ទុកសម្របសម្រួលការផ្តល់ជំនួយ មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗចំពោះការចោទប្រកាន់របស់ក្រុមហាម៉ាសនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌអនាម័យនៅទូទាំងតំបន់ មុនពេលមានភ្លៀងធ្លាក់ខ្លាំង ដោយសហការជាមួយអង្គការអន្តរជាតិនានា។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានកំណត់ឱ្យមានការកសាងតំបន់ហ្កាហ្សាឡើងវិញ ប៉ុន្តែវឌ្ឍនភាពដែលសម្រេចបានគឺមានកម្រិតតិចតួចបំផុត។ ភាគីចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌនានា ពាក់ព័ន្ធការដកហូតអាវុធពីក្រុមហាម៉ាស ឬការដកកងទ័ពអ៉ីស្រាអែលចេញពីតំបន់ឡើយ។ បច្ចុប្បន្ន កងទ័ពអ៉ីស្រាអែលកំពុងគ្រប់គ្រងទឹកដីប្រហែលពីរភាគបីនៃហ្កាហ្សា៕