* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រថភ្លើងបុកគ្នានៅអេហ្ស៉ីប បណ្តាលឱ្យមនុស្ស ៧នាក់បាត់បង់ជីវិត និងរបួសជាច្រើននាក់ (Video inside)

09-11-2026 09:39

(គែរ)៖ ក្រសួងសុខាភិបាលអេហ្ស៉ីប បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរចំនួនពីរគ្រឿង បានបុកគ្នានៅចម្ងាយប្រហែល ៧៦គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីគែរ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និង ១១២នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមអាជ្ញាធរផ្លូវដែករបស់ប្រទេសអេហ្ស៉ីប រថភ្លើងមួយខ្សែដែលធ្វើដំណើរពីទីក្រុង Giza ទៅកាន់ខេត្ត Fayoum បានបុកផ្នែកខាងក្រោយនៃរថភ្លើងមួយខ្សែទៀត ដែលកំពុងធ្វើដំណើរពីទីក្រុងគែរ ទៅកាន់ទីក្រុង Aswan បណ្តាលឱ្យទូរថភ្លើងមួយចំនួនធ្លាក់ចេញពីផ្លូវ។ ក្រុមការងារសង្គ្រោះបន្ទាន់កំពុងស្តារសេវាកម្មឡើងវិញ នៅលើខ្សែរថភ្លើងតភ្ជាប់ទីក្រុងគែរ និងតំបន់អេហ្ស៉ីបលើ (Upper Egypt) ប៉ុន្តែមិនទាន់ដឹងថាត្រូវចំណាយពេលយូរប៉ុណ្ណាទេ។

លោកប្រធានាធិបតី Abdel Fattah al-Sisi បានបញ្ជាឱ្យមានការស៉ើបអង្កេតភ្លាមៗ ហើយថានរណាដែលត្រូវបានរកឃើញថាមានការធ្វេសប្រហែស នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ការិយាល័យរដ្ឋអាជ្ញាបានឱ្យដឹងថា ការស៉ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់រកមូលហេតុបច្ចេកទេសដែលនាំឱ្យមានគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថា អេហ្ស៉ីបមានបណ្តាញផ្លូវដែកចាស់ៗ និងច្រើនជាងគេនៅក្នុងតំបន់ ហើយគ្រោះថ្នាក់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ឬរបួស គឺជាហេតុការណ៍ដែលកើតមានឡើងជាញឹកញាប់ ទោះបីជារដ្ឋាភិបាលបាននិងកំពុងវិនិយោគប្រាក់រាប់ពាន់លានផោនអេហ្ស៉ីប ដើម្បីធ្វើទំនើបកម្មក៏ដោយ។ កាលពីឆ្នាំ២០០២ ករណីឆាបឆេះទូររថភ្លើងចំនួន ៧នៃរថភ្លើងដឹកអ្នកដំណើរមួយខ្សែដែលផ្ទុកមនុស្សលើសចំណុះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦០នាក់៕