* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ (Video inside)

09-11-2026 11:46

(វ៉ាស៉ីនតោន)៖ កាលវិភាគរបស់សេតវិមាន បានបង្ហាញថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីកាតា នៅសេតវិមាន នាថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈសង្រ្គាមជាមួយអ៉ីរ៉ង់នៅតែកំពុងអូសបន្លាយ ហើយកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះនេះ បន្តប្រឈមនឹងឧបសគ្គធំៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ នឹងជួបជាមួយព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani ដែលកាន់មុខតំណែងជា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតាដែរនោះ ក្នុងជំនួបបិទទ្វារ។ បើតាមមន្ត្រីអាមេរិក អនុប្រធានាធិបតី លោក JD Vance ក៏នឹងត្រូវជួបមេដឹកនាំកាតារូបនេះផងដែរ។ កាតាបានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជួយដោះស្រាយជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដោយបានពាំនាំសំណើទៅវិញទៅមករវាងភាគីទាំងពីរ និងព្យាយាមសម្រុះសម្រួលភាពខ្វែងគំនិតគ្នា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ និងលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាជាមួយអ៉ីរ៉ង់សម្រេចបានវឌ្ឍនភាពតិចតួច ហើយលោកមិនរំពឹងថា នឹងមានការបោះជំហានទៅមុខធំដុំ ក្នុងពេលឆាប់ៗនេះទេ។ លោក Rubio បានលើកឡើងយ៉ាងដូច្នេះ មុនពេលចាកចេញពីរដ្ឋ Florida ឆ្ពោះទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 នៅឯទីក្រុងប៉ារីសក្នុងប្រទេសបារាំង។ លោកប្រមុខការទូតអាមេរិក បាននិយាយថា លោក ត្រាំ ចង់បានដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែបានចាត់ទុកការទាមទាររបស់អ៉ីរ៉ង់ថា មិនអាចទទួលយកបាន ហើយក្នុងករណីខ្លះគឺហួសហេតុ គួរឱ្យអស់សំណើច ព្រមទាំងមិនមានភាពជាក់ស្តែងទាលតែសោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ លោក ត្រាំ ផ្ទាល់ បាននិយាយថា រូបលោកទំនងជានឹងមិនចេញបញ្ជាឱ្យបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ទេ ប្រសិនបើការចរចាគ្នាមានវឌ្ឍនភាព ហើយអាចឆ្ពោះទៅឈានដល់កិច្ចព្រមព្រៀងដ៏រឹងមាំមួយ។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បានព្រមានថា សហរដ្ឋអាមេរិក បានកំណត់គោលដៅរួចស្រេចលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត រួមទាំងស្ពាននានា ក្នុងករណីដែលប្រតិបត្តិការយោធា ត្រូវបន្តឡើងវិញ៕