* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិភ័យឆាបឆេះអគារស្នាក់នៅ នៅភាគខាងជើងប្រទេសចិន ផ្តាច់ជីវិតមនុស្ស១៤នាក់ (Video inside)

09-11-2026 13:17

(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាគ្រោះអគ្គិភ័យមួយដែលបានឆាបឆេះ នៅអគារស្នាក់នៅមួយកន្លែង ក្នុងតំបន់ភាគខាងជើងប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោច ១៤ នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន Xinhua បានឱ្យដឹងថា អគ្គិភ័យនេះ បានកើតឡើងនៅអគារមួយ ក្នុងទីក្រុង Taiyuan ខេត្ត Shanxi កាលពីយប់ថ្ងៃអាទិត្យ។ ពេលភ្លាមៗនោះ Xinhua បានរាយការណ៍ថា «មនុស្សសរុប ៣៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ក្នុងនោះ៥នាក់បានស្លាប់»។ រីឯនៅព្រឹកថ្ងៃចន្ទនេះ Xinhua បានធ្វើបច្ចុប្បន្នភាពតួលេខអ្នកស្លាប់ ឡើងដល់ ១៤ នាក់។ បើតាម Xinhua បានបន្ថែមថា អគ្គិភ័យត្រូវបានពន្លត់ទៅវិញកាលពីថ្ងៃអាទិត្យ ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ក៏ត្រូវបានបញ្ចប់ជាស្ថាពរផងដែរ។

គួរបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យខាងលើ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ប្រទេសចិន បានចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំង ហានិភ័យគ្រោះអគ្គិភ័យ នៅតាមអគារខ្ពស់ៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីករណីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះអគារខ្ពស់ច្រើនខ្នង នៅទីក្រុងហុងកុង ដោយបានសម្លាប់មនុស្សរហូតដល់ ១៦៨នាក់។

មួយខែក្រោយករណីនោះ អគ្គិភ័យមួយនៅអគារស្នាក់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បានសម្លាប់មនុស្ស ១២នាក់។ ចំណែក កាលពីខែកក្កដា អគ្គិភ័យមួយទៀត ដែលបានឆាបឆេះរោងចក្រផលិតស្បែកជើង នៅភាគខាងកើតប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោច ២៨នាក់ស្លាប់៕