* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ «ដៃគូអាស៊ាន» ឆ្នាំ២០២៦ បានសម្ពោធបើកនៅភូមិភាគស្វយ័តក្វាងស៊ី

09-11-2026 16:30

(ប៉េកាំង)៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ ដែលរួមសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី បានប្រារព្ធធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី។

ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ "ប្រាជ្ញាថ្មី ការតភ្ជាប់ និងការចែករំលែក" បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល មន្រ្តីការទូតបរទេសប្រចាំប្រទេសចិន ឥស្សរជនប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងបញ្ញវន្តមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ានជិត ២០០ រូប ដើម្បីធ្វើកិច្ចសន្ទនា និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ស្វែងរកវិធីសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងប្រមូលផ្តុំធនធានប្រព័ន្ធផ្សព្វផ្សាយ សំដៅកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ និងបង្កើនឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់លើឆាកមតិសាធារណៈពិភពលោក។

លោក Qi Zhuquan អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍នេះថា CMGនឹងប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយទំនាក់ទំនងអន្តរជាតិបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រព័ន្ធផ្សព្វផ្សាយអាស៊ានក្នុងវិស័យដូចជា កិច្ចសហប្រតិបត្តិការខាងកម្មវិធី ការផ្លាស់ប្តូរបុគ្គលិក ការចែករំលែកបច្ចេកវិទ្យា និងការរួមគ្នារៀបចំធ្វើព្រឹត្តិការណ៍ជាដើម ក្នុងន័យរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានឱ្យកាន់តែស្អិតល្មួត។

លោក សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា បានថ្លែងសុន្ទរកថាថា ប្រទេសកម្ពុជាគាំទ្រយ៉ាងមុតមាំ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងដៃគូប្រព័ន្ធផ្សព្វផ្សាយចិននិងអាស៊ាន ហើយមានឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិន និងរដ្ឋសមាជិកអាស៊ាន ដើម្បីរួមគ្នាកសាងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលប្រកបដោយភាពបើកចំហ សុវត្ថិភាព អាចទុកចិត្តបាន និងកម្លាំងរស់រវើក ដោយរួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាពរួមក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន