* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទវិភាគ​៖ ពិព័រណ៍នាំចូលចិនអន្តរជាតិ (CIIE)៖ ភាគលាភនៃ​ការបើក​ចំហ​របស់ប្រទេសចិន ផ្តល់អត្ថប្រយោជន៍ដល់ពិភពលោក

09-11-2026 16:32

(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិ (CIIE) លើកទី ៩ បានប្រារព្ធឡើងតាមការគ្រោងទុក ដោយ​មាន ​នាយកប្រតិបត្តិក្រុមហ៊ុនបរទេសជាច្រើន ផ្តោតលើ "ឱកាសចិន 2.0" ។ នៅឆ្នាំ​ទី​មួយ​​នៃ​ផែន​ការអភិវឌ្ឍន៍​ជាតិ​ប្រាំឆ្នាំទី១៥​ សហគ្រាស​ពហុជាតិ​​សំខាន់​ៗបានចាប់​យក​យ៉ាងសកម្ម​នូវ​ឱកាសអភិវឌ្ឍន៍ថ្មី ដែលនាំមកដោយការពង្រីកនិងធ្វើឱ្យប្រសើរឡើងនៃទីផ្សារចិន។

ក្នុងនាមជា​ពិ​ព័រណ៍ថ្នាក់ជាតិដំបូងគេលើពិភពលោក ដែលផ្តោតលើការនាំចូល CIIE​គឺជា​វេ​ទិ​កាដ៏​សំខាន់សម្រាប់ប្រទេសចិនក្នុងការជំរុញ​ការបើកចំហប្រកបដោយ​កម្រិតខ្ពស់​ចំពោះ​​ក្រៅប្រទេស​ និងជាផលិត​ផល​​សាធារណៈអន្តរជាតិ ​ដែលផ្តល់ផលប្រយោជន៍ដល់​ពិភព​លោក​ទាំង​មូល​។ CIIEឆ្នាំនេះត្រូវបានកត់សម្គាល់ ដោយមាន​ចំណុចលេចធ្លោ និង​ទទួល​បា​ន​សមិទ្ធ​ផល​​ប្រកបដោយផ្លែផ្កា ដោយ​មានក្រុមហ៊ុនក្រៅប្រទេសសរុប​ចំនួន 4,142​ មក​ពី​ប្រ​ទេស​និងតំបន់ចំនួន 148 ចូលរួម ដែល​បាន​បង្កើតកំណត់ត្រាខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​​។

ក្រុម​ហ៊ុនលំដាប់កំពូលទាំង៥០០និងសហគ្រាសនាំមុខគេ​លើពិភពលោក ​មានជាង​300 បាន​ចូលរួម ដោយមានក្រុមហ៊ុនជិត 200 ចូលរួមជាបន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជាប់ៗគ្នា​ដែល​បាន​ក្លាយជា "សហគ្រាស​​ចូលរួមជាប្រចាំ " ។ ផលិតផល​​​ជាង 480 ប្រភេទ​ ដែល​បង្ហាញ​វត្ត​មាន​លើសកល ​ក្នុង​អាស៊ី​និងចិនជា​លើក​ដំបូង​ត្រូវបានដាក់តាំងបង្ហាញ​រួមគ្នា ដែល​បង្ហាញ​យ៉ាងពេញលេញ នូវភាពទាក់ទាញជាសកលដ៏ខ្លាំងក្លា របស់​ទីផ្សារចិន។

បរិយាកាសសេដ្ឋកិច្ច​ពិភពលោកបច្ចុប្បន្ន​មានភាពស្មុគ្រស្មាញ ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋ​កិច្ច​កំពុងប្រឈមមុខនឹងចរន្តបញ្ច្រាស និងអតុល្យភាពនៃការអភិវឌ្ឍ​ពិភពលោក​កាន់​តែ​លេចធ្លោ។ ប្រឈមមុខនឹងស្ថានការណ៍បែប​នេះ ប្រទេសចិន​ប្រកាន់ខ្ជាប់នូវ​យុទ្ធសាស្រ្ត​បើក​ទូលាយ​ចំពោះ​ក្រៅប្រទេស​ ដែល​ផ្តល់ផលប្រយោជន៍ដល់​គ្នា​ ទៅវិញទៅមកនិង​ឈ្នះ-ឈ្នះ​។ «របាយការណ៍ស្តីពី​ការ​បើកចំហពិភពលោកឆ្នាំ 2026»បង្ហាញថា​ ចាប់ពីឆ្នាំ 1990 ដល់​ឆ្នាំ 2025 សន្ទស្សន៍នៃការបើកចំហររបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង ដោយ​មាន​អត្រាកំណើនឈរ​នៅ​លំដាប់​នាំ​មុខ​លើ​ពិភពលោក។ ពិព័រណ៍នាំចូលចិនអន្តរជាតិ ​(CI​IE​)​ ចំនួនប្រាំបីលើកដំបូងបានទាក់ទាញ សហគ្រាសមកពីជាង 180 ប្រទេសនិងតំបន់ ជា​មួ​យ​នឹងទំហំជួញដូរ​តាម​បំណង​លើសពី 580 ពាន់លានដុល្លារ ដោយបន្តសម្រេច​ការ​ផ្លាស់​ប្តូរ​ពី"វត្ថុ​តាំង​ពិព័រណ៍​ទៅជាទំនិញ​ ពី​អ្នកចូមរួម​​តាំងពិព័រណ៍ទៅជាវិនិយោគិន” ដែល​បាន​បំ​ពេញ​បន្ថែម​កម្លាំង​ចលករដ៏​ខ្លាំងទៅក្នុងកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក។

ការប្តេជ្ញាចិត្តរយៈពេលប្រាំបួនឆ្នាំនៃ CIIE បានបញ្ជាក់ពី​ឋានៈ​ទាំង​ពីររបស់ប្រទេសចិនគឺ "​រោ​ង​ចក្រពិភពលោក" និង "ទីផ្សារពិភពលោក" ។ប្រទេសចិនបានរក្សា​ឋានៈ​​ជាទីផ្សារ​នាំចូល​ធំ​ទីពីរ​លើ​ពិភ​ពលោក ក្នុងរយៈពេល 17 ឆ្នាំជាប់ៗគ្នា ហើយជាដៃ​គូពាណិជ្ជកម្មដ៏​សំខាន់​ស​ម្រាប់​ជាង 160 ប្រទេស និងតំបន់។ ការ​នាំ​ចូល​ក្នុងបី​​ត្រី​មាសដើម​​ឆ្នាំ​នេះ​បាន​កើន​ឡើង22,3%​ បើធៀប​នឹង​រយៈពេល​ដូច​គ្នា ​កាលពី​​ឆ្នាំ​មុន។ ដោយផ្អែក​លើ​ឧត្តមភាពនៃទីផ្សារដ៏ធំ​ធេង​ ទីផ្សារ​ប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនបន្តកើនឡើង​ ការលក់រាយសរុបនៃ​ទំនិញ​ប្រើ​ប្រាស់ក្នុង​សង្គម​បានលើសពី 50ទ្រី​លានយន់ក្នុងឆ្នាំ 2025 និងមានសក្តានុពលដ៏ធំ​ស​ម្រាប់​កំណើនបន្ថែមទៀត។

ឆ្នាំនេះគឺជាខួបលើកទី 25 នៃការចូលជាសមាជិក ​នៃ​អង្គការពាណិ​ជ្ជកម្មពិភព​លោក​របស់​ប្រ​ទេសចិន ហើយកម្រិតពន្ធ​គយ​សរុបរបស់ប្រទេសចិន​បានឈានដល់កម្រិតមធ្យម​ នៃ​អង្គ​ភាព​សេដ្ឋកិច្ចអភិវឌ្ឍន៍។ ពិព័រណ៍នាំចូលចិនអន្តរជាតិ (CIIE) បានជំរុញយ៉ាងខ្ជាប់ខ្ជួននូវ​ដំណើរ​សកលភាវូបនីយកម្ម ដែលផ្តល់​ផលប្រយោជន៍​ជាទូទៅនិង​មានបរិយាបន្ន បន្ត​គាំទ្រ​ឱ្យ​ប្រទេសអភិវឌ្ឍន៍តិចតួចចូលរួមពិព័រណ៍ ។ ពិព័រណ៍ឆ្នាំនេះបានធ្វើឱ្យប្រសើរឡើង នូវ​ការ​តាំ​ង​ពិព័រណ៍​​ពិសេសអំពី​ផលិតផលអាស៊ី-អាហ្រ្វិក និងបង្កើនចំនួនស្តង់ដោយឥតគិតថ្លៃ ដើ​ម្បី​ធានាថា​ អង្គភាព​សេដ្ឋកិច្ចដែល​មាន​កម្រិតអភិវឌ្ឍន៍ខុស​ៗគ្នា​ អាចចែករំលែក​ឱកាស​អភិ​វឌ្ឍ​ន៍​ដោយស្មើភាពគ្នា។

CIIE ប្រកាន់ខ្ជាប់នូវគំនិតនៃការតាំងពិព័រណ៍ គឺ "យុគសម័យថ្មី ចែករំលែកអនាគត" ដោយ​ប​ន្ត​អនុវត្ត​គោល​បំណង​ដើមរបស់ប្រទេសចិន ក្នុងការបើកទូលាយចំពោះក្រៅប្រទេស​។ ទី​ផ្សារ​ក្នុងស្រុកដ៏ធំ កម្លាំង​ចលករ​នៃការច្នៃ​ប្រឌិត​ថ្មីជាបន្តបន្ទាប់ និង​ភាគលាភអភិវឌ្ឍន៍​ដ៏​ស​ម្បូ​រ​បែប​ធ្វើឱ្យ «ឱកាសចិន 2.0» ក្លាយជាការពិតយ៉ាងច្បាស់ ដែល​នឹងបន្តបំពេញ​បន្ថែម​ថាម​ពល​យូរអង្វែងដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះរវាង​ប្រទេសនានា៕

វិទ្យុមិត្តភាពកម្ពុជាចិន