* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី (Video inside)

10-11-2026 09:20

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ឬមីស៊ីលក្រោមទឹកល្បឿនលឿនស៊េរីថ្មីមួយ ខណៈរបបដឹកនាំលោក គីម ជុងអ៊ុនកំពុងពន្លឿនការបំពាក់អាវុធឱ្យកងទ័ពជើងទឹកនៅចំពោះមុខភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធអាវុធខាងលើដែលត្រូវបានធ្វើតេស្តបាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន នឹងត្រូវបានដាក់ឱ្យកងទ័ពកូរ៉េខាងជើងប្រើប្រាស់នៅដើមឆ្នាំ២០២៧។ ការធ្វើតេស្តអាវុធនេះដែរកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងនោះរួមមានទាំងការធ្វើតេស្តលើដ្រូនប្រយុទ្ធ ប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI និងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម។

ការធ្វើតេស្តអាវុធទាំងនេះទៀតសោត កើតមានឡើងចំពេលទីក្រុងព្យុងយ៉ាងកំពុងពង្រីកសមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធអាវុធវាយប្រហារក្រោមបាតសមុទ្រ រួមទាំងនាវាពិឃាដ។

គួរបញ្ជាក់ថា កាលពីខែតុលា កូរ៉េខាងជើងបានធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ស៊េរីថ្មីមួយដែលមានបំពាក់បច្ចេកវិទ្យា AI ហើយថាការធ្វើតេស្តនៅពេលនោះបានផ្ទៀងផ្ទាត់ពីបច្ចេកវិទ្យា ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យកម្លាំងជំរុញមានប្រសិទ្ធភាពកាន់តែខ្លាំង ក្រោយការធ្វើតេស្តជាង១៨០លើកក្នុងរយៈពេល៥ឆ្នាំ៕