* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលី Qantas គ្រោងកាត់បន្ថយការងារ ៨៥០កន្លែង ខណៈប្រញាប់ប្រញាល់តាមឱ្យទាន់បច្ចេកវិទ្យា AI (Video inside)

10-11-2026 11:24

(ស៉ីដនី)៖ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas បានប្រកាសនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ថានឹងកាត់បន្ថយការងារចំនួន ៨៥០កន្លែង ខណៈដែលខ្លួនកំពុងផ្ទេរមុខងារផ្នែករដ្ឋបាលមួយចំនួនទៅកាន់ប្រទេសឥណ្ឌា និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលីមួយនេះ ប្រកាសថាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Accenture ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង ដោយតួនាទីមួយចំនួននឹងត្រូវផ្ទេរទៅឱ្យក្រុមការងារនៅឥណ្ឌាជាអ្នកទទួលបន្ទុក។ ការងារប្រហែល ៨៥០កន្លែងនឹងត្រូវកាត់បន្ថយ ដោយចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២៧។

លោកស្រីនាយកប្រតិបត្តិ Vanessa Hudson គូសបញ្ជាក់ថា «យើងដឹងថាវានឹងក្លាយជាដំណឹងសោកសៅសម្រាប់បុគ្គលិកមួយចំនួន ហើយការសម្រេចចិត្តនេះ មិនមែនកើតឡើងដោយសារតែការរវាយតម្លៃ ទៅលើសមត្ថភាពរបស់បុគ្គលិកនោះទេ»។ លោកស្រី Hudson បន្ថែមថា «អង្គភាពឈានមុខគេនានានៅជុំវិញពិភពលោក បាននិងកំពុងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា និង AI ដើម្បីផ្លាស់ប្តូររបៀបធ្វើការទាំងស្រុង ហើយសម្រាប់យើង ការនៅស្ងៀមមួយកន្លែងមិនមែនជាជម្រើសឡើយ»។

គួរបញ្ជាក់ថា Qantas ត្រៀមចាប់ផ្តើមដំណើរការផ្លាស់ប្តូរយន្តហោះថ្មីទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Qantas Group ក៏បានឱ្យដឹងថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុចេញផ្សាយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបំពាក់បន្ថែមនូវយន្តហោះថ្មីចំនួន ១៧គ្រឿង ហើយរំពឹងថានឹងមានយន្តហោះចំនួនរហូតដល់ ៣១គ្រឿងទៀត មកដល់ក្នុងឆ្នាំខាងមុខ៕