* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ

10-11-2026 11:53

(ប៉ាណាម៉ា)៖ អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំពីការដំឡើងកម្រិតកំណត់ធ្វើនាវាចរណ៍ បន្ទាប់ពីបានកាត់បន្ថយចំនួននាវាអនុញ្ញាតឱ្យឆ្លងកាត់ ដោយសារតែបញ្ហាគ្រោះរាំងស្ងួតពាក់ព័ន្ធនឹងបាតុភូត El Niño។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប៉ាណាម៉ា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយសារ El Niño ខ្លាំងក្លាខុសធម្មតា ដែលជាបាតុភូតធ្វើឱ្យសីតុណ្ហភាពកើនឡើង ក្នុងមហាសមុទ្រប៉ាស៉ីហ្វិក និងកំពុងជះឥទ្ធិពលដល់លំនាំអាកាសធាតុទូទាំងពិភពលោក។ ព្រែកជីកប៉ាណាម៉ា ដំណើរការអាស្រ័យលើទឹកស្តុកទុកក្នុងអាងស្តុកចំនួនពីរ ហើយកម្រិតទឹកទាបបានបង្ខំឱ្យអាជ្ញាធរ កាត់បន្ថយចំនួនជើងនាវាឆ្លងកាត់ប្រចាំថ្ងៃ ពី ៣៦ជើងមកនៅត្រឹម ៣២ជើង នៅក្នុងខែកញ្ញា។ ប៉ុន្តែភ្លៀងធ្លាក់នាពេលថ្មីនេះ នាំឱ្យចំនួននាវាដំណើរការបានដល់ ៣៣ជើង ហើយនឹងកើនឡើងដល់ ៣៤ជើង ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយតទៅ។

អាជ្ញាធរក៏កំពុងកំណត់កម្រិតជម្រៅនៃនាវា ឱ្យត្រឡប់ទៅរកកម្រិតអនុញ្ញាតអតិបរមា ១៥,២៤ម៉ែត្រវិញ បន្ទាប់ពីធ្លាប់បានដាក់កម្រិតលើលក្ខណៈវិនិច្ឆ័យនេះពីមុនមក។ ទោះជាមានការដាក់កម្រិតក្តី ក៏ព្រែកជីកប៉ាណាម៉ា បានកត់ត្រានូវចរាចរណ៍ឆ្លងកាត់ខ្ពស់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ដោយមូលហេតុខ្លះគឺដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា៕