* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិក ជម្លៀសយន្តហោះយោធាចេញពីមូលដ្ឋានទ័ពអាកាសមួយទៀតនៅព្រីតថេន ដោយសារការគំរាមកំហែងពាក់ព័ន្ធអ៉ីរ៉ង់

10-11-2026 13:39

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក បានជម្លៀសយន្តហោះចេញពីមូលដ្ឋានទ័ពអាកាសមួយទៀតនៅព្រីតថេន (ចក្រភពអង់គ្លេស) កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការគំរាមកំហែងពីអ៉ីរ៉ង់ ខណៈប៉ុន្មានសប្តាហ៍កន្លងទៅ អាមេរិកក៏បានដកយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនផងដែរ ចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford ដោយសារឧប្បត្តិហេតុសន្តិសុខមួយ ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអ៉ីរ៉ង់។

យន្តហោះយោធាផ្ទុកសាំងប៉ុន្មានគ្រឿងរបស់អាមេរិក ដែលប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Mildenhall ត្រូវបានប្តូរ​ទៅកាន់ប្រទេសអាល្លឺម៉ង់ និងកន្លែងផ្សេងទៀត។ តាមការចុះផ្សាយរបស់ WSJ ក្រុមមន្ត្រីអាមេរិកកំពុងបន្តស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ អំពីលក្ខណៈជាក់លាក់ នៃការគំរាមកំហែងចំពោះមូលដ្ឋាន RAF Mildenhall។

គួរបញ្ជាក់ថា កាលពីខែកញ្ញា បុរស៥នាក់ត្រូវបានចាប់ខ្លួន ក្បែរមូលដ្ឋានទ័ពអាកាស RAF Fairford ស្ថិតនៅភាគនិរតីព្រីតថេន ពាក់ព័ន្ធនឹងឧប្បត្តិហេតុសន្តិសុខមួយ។ ក្រោយមក បុរស២នាក់ទៀត ត្រូវបានចាប់ខ្លួន ដោយសង្ស័យថាបានជួយចារកម្មរបស់អ៉ីរ៉ង់។ កាលៈទេសៈនៃឧប្បត្តិហេតុពេលនោះ នៅមិនទាន់ត្រូវបានបកស្រាយឱ្យច្បាស់នៅឡើយទេ ប៉ុន្តែវាបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ដ្បិតចំពេលដែលមានការព្រួយបារម្ភកាន់តែកើនឡើង អំពីផលប៉ះពាល់ផ្នែកសន្តិសុខ ចំពោះបណ្តាប្រទេសលោកខាងលិច ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។

ករណីនោះបានជំរុញឱ្យអាមេរិក ដកយន្តហោះទម្លាក់គ្រាប់បែក B-1 របស់ខ្លួន ចេញពីមូលដ្ឋាន RAF Fairford ក្រោមហេតុផលសន្តិសុខ។ កន្លងមក យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានប្រើប្រាស់មូលដ្ឋាន RAF Fairford ដើម្បីបើកការវាយប្រហារលើប្រទេសអ៉ីរ៉ង់៕