* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន ទទួលបានអតិរេកពាណិជ្ជកម្ម លើស១ទ្រីលានដុល្លារ កាលពីខែតុលា (Video inside)

10-11-2026 14:51

(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ទិន្នន័យផ្លូវការបានបង្ហាញថា អតិរេកពាណិជ្ជកម្មដ៏ធំរបស់ប្រទេសចិនក្នុងឆ្នាំនេះ បានកើនលើស១ទ្រីលានដុល្លារ កាលពីខែតុលា ដែលជាការសម្រេចបានលឿនជាងឆ្នាំមុនទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការនាំចេញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនេះ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ កត្តាជំរុញមួយផ្នែក គឺតម្រូវការសកលដែលកំពុងកើនឡើងខ្ពស់ ចំពោះផលិតផលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ឬ AI) រួមមានដូចជា បន្ទះឈីបកុំព្យូទ័រ ម៉ាស៊ីន server របស់ data center និងឧបករណ៍ networking ជាដើម។

យោងតាមអគ្គនាយកដ្ឋានគយរបស់ចិន ការនាំចេញក្នុងខែតុលាបានកើនឡើង ៣៥,២ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺដល់៤១២,៣ពាន់លានដុល្លារ ខណៈការនាំចូលក្នុងខែតុលាបានកើនឡើង ៤១,៦ភាគរយ គឺដល់៣០៧,១ពាន់លានដុល្លារ។ តួលេខនេះ ធ្វើឱ្យអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ក្នុងរយៈពេល១០ខែឆ្នាំ២០២៦នេះ កើនដល់ ១,០៤ទ្រីលានដុល្លារ។

ហេតុដូច្នេះ ចិនកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការបំបែកកំណត់ត្រាអតិរេកពាណិជ្ជកម្ម ១,២ទ្រីលានដុល្លារ ដែលខ្លួនសម្រេចបានកាលពីឆ្នាំមុន ថែមទៀត។ កាលពីឆ្នាំ២០២៥ ចិនបានឈានដល់កម្រិតអតិរេកពាណិជ្ជកម្ម ១ទ្រីលានដុល្លារ នៅក្នុងខែវិច្ឆិកា។ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយចិន ក៏បង្ហាញដែរថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងខែតុលា បានកើនឡើង ៣២,៩ភាគរយ។

គួរបញ្ជាក់ថា តួលេខខាងលើត្រូវបានចេញផ្សាយ មុនជំនួបដ៏សំខាន់មួយទៀតរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅអំឡុងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិន នាសប្តាហ៍ក្រោយ។ មេដឹកនាំទាំងពីរ ក៏ធ្លាប់បានជួបគ្នាចំនួន២លើករួចមកហើយផងដែរ នៅក្នុងឆ្នាំនេះ៕