* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping​ គូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

10-11-2026 16:57

(ប៉េកាំង)៖ កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើ​នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួន ស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។

ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។​ លោក Xi Jinping​ ប្រធានរដ្ឋចិនបានគូសបញ្ជាក់អំពី ការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ "​ការកែលម្អឥរិយាបថចាំបាច់ត្រូវតែធ្វើពី ថ្នាក់លើដល់ថ្នាក់ក្រោម ហើយថ្នាក់លើធ្វើជាគំរូសម្រាប់ថ្នាក់ក្រោម។" តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ​ជាប្រមុខស្នូលបានតាក់តែងនិងអនុវត្តជាក់ស្តែងនូវការកំណត់ទាំង ៨ ចំណុចដែលបានធ្វើឱ្យឥរិយាបថបក្ស និងនយោបាយមានមុខមាត់ថ្មីស្រឡាង។

អគ្គលេខាធិការបក្សលោក Xi Jinping​​ បានធ្វើជាគំរូ៖ ពេលលោកចាកពេញពីក្រុងប៉េកាំងអញ្ជើញទៅត្រួតពិនិត្យការងារ នៅខេត្តក្វាំងទុងក្រោយពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ លោកបានបង្គាប់មិនឱ្យបិទផ្លូវនិងក្រាលព្រំក្រហមទេ, ពេលលោកចុះត្រួតពិនិត្យការងារនៅស្រុក Fuping ​ខេត្ត Hebei លោកទទួលទានអាហារប្រចាំថ្ងៃដោយកំណត់យ៉ាងតឹងរ៉ឹង នូវម្ហុបបួនមុខនិងសម្លមួយមុខតែប៉ុណ្ណោះ, នៅតំបន់រងគ្រោះរញ្ជូយដី Lushan ខេត្ត Sichuan​ លោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរហូតដល់យប់ជ្រៅ ហើយបានស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន។ល។

លោក Xi Jinping​​ បាននាំមុខអនុវត្តយ៉ាងតឹងរ៉ឹងនូវការកំណត់ទាំង៨ចំណុចរបស់មជ្ឈិមបក្ស​និងបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្ត ដែលបានបង្ហាញពីជំនឿដ៏មុតមាំ​តាមរយៈសកម្មភាពជាក់ស្តែង។ "​ចាំបាច់ត្រូវតែកសាងឥរិយាបថបក្សយ៉ាងខ្ជាប់ខ្ជួន ដោយសារវាជាដំណើរការដែលគ្មានទីបញ្ចប់។ " អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ យុទ្ធនាការអប់រំជាសមូហភាពក្នុងបក្ស បានផ្ដល់អាទិភាពលើការកែលម្អឥរិយាបថជាប់រហូតមក។ ចាប់ពីការបង្ក្រាបការលើ្មសបទប្បញ្ញត្តិទាក់ទងនឹងការទទួលស៊ីផឹក និងការទទួលយក និងការផ្តល់អំណោយ រហូតដល់ការទប់ស្កាត់ការខ្ជះខ្ជាយអាហារ និងការកែតម្រូវ «បរិយាកាសមិនល្អក្នុងក្លឹបឯកជន» រហូតដល់ការប្រយុទ្ធប្រឆាំងនឹងទម្រង់និយមជាបន្តបន្ទាប់ដើម្បីកាត់បន្ថយបន្ទុកថ្នាក់មូលដ្ឋាន ចលនាផ្លាស់ប្តូរឥរិយាបថបានអនុវត្តពាសពេញប្រទេសចិន។

«ការកសាងឥរិយាបថល្អជាមួយនឹងច្បាប់តឹងរ៉ឹង ដើម្បីជំរុញទឹកចិត្តសមាជិកបក្ស​ និងកម្មាភិបាលឱ្យខិតខំធ្វើការ បង្កើតអាជីព ទទួលខុសត្រូវ និងបម្រើប្រជាជន»។ នៅឆ្នាំនេះ យុទ្ធនាការអប់រំក្នុងបក្សដែលផ្តោតលើក្រុមថ្នាក់ដឹកនាំពីថ្នាក់ស្រុកឡើង ជាពិសេស អ្នកទទួលខុសត្រូវផ្ទាល់ ដែលជាកម្មវិធីសិក្សា និងអប់រំស្តីពីការបង្កើតគំនិតយល់ដឹងត្រឹមត្រូវអំពីការធ្វើអភិបាលកិច្ច ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនៅក្នុងបក្សទាំងមូល។ «ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការប្រាំឆ្នាំលើកទី១៥” ហើយក្រុមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន នឹងត្រូវបានផ្លាស់ប្តូរអាណត្តិម្តងមួយៗ។ វាមានសារៈសំខាន់និងចាំបាច់បំផុតក្នុងការជំរុញការបង្កើត និងការអនុវត្តគំនិតយល់ដឹងត្រឹមត្រូវ ស្តីពីការធ្វើអភិបាលកិច្ចក្នុងចំណោមក្រុមថ្នាក់ដឹកនាំ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការសិក្សា និងការអប់រំ»។ លោក Xi Jinping បានពន្យល់អំពីការពិចារណាសំខាន់ៗ នៅពីក្រោយយុទ្ធនាការអប់រំជាសមូហភាពនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន