* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

«អ្នកទិញកំពូល» តាម​រយៈពិព័រណ៍​ CIIE៖ ទីផ្សារ​ចិន​ផ្តល់កម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល

10-11-2026 16:59

(ប៉េកាំង)៖ ទោះបីជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃនិន្នាការគាំពារនិយមយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហកម្រិតខ្ពស់ តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជាបន្តបន្ទាប់។ ការរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៩ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «យុគសម័យថ្មី អនាគតរួម» ពីថ្ងៃទី៥ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ គឺជាសាក្ខីភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ។

លើសពីវេទិកាតាំងពិព័រណ៍ផលិតផល ​ CIIE លើកទី៩ បានក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងទីផ្សារចិន និងពិភពលោក ដោយបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ​​ការវិនិយោគ​​និងការផ្លាស់ប្តូរបច្ចេកវិទ្យា ហើយបញ្ជាក់ពីតួនាទីរបស់ចិនក្នុងនាមជាកម្លាំងចលករ​​ដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ជាមួយនឹងការចូលរួមពីអ្នកតាំងបង្ហាញផលិតផលជាង ៤.០០០ រួមទាំងក្រុមហ៊ុនក្នុងបញ្ជី Fortune Global 500 និងក្រុមហ៊ុនឈានមុខគេតាមវិស័យនានាជាង ៣០០ CIIE លើកទី៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តខ្ពស់ របស់សហគ្រាសអន្តរជាតិមកលើភាពរឹងមាំ និងសក្តានុពលនៃទីផ្សារចិន។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៨ មក CIIE បាននាំមកនូវកាលានុវត្តភាពដល់សហគ្រាសអន្តរជាតិរាប់ពាន់ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម លើកកម្ពស់នវានុវត្តន៍ និងឈានចូលទីផ្សារអ្នកប្រើប្រាស់របស់ចិន។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងជំរុញសេដ្ឋកិច្ចសកល។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងផលប្រយោជន៍រួម។

ជាមួយនឹងការអនុវត្តគោលនយោបាយបើកចំហកម្រិតខ្ពស់ ជាពិសេសតាមរយៈ CIIE ប្រទេសចិនបានវិវត្តខ្លួនពី «អ្នកលក់កំពូលរបស់ពិភពលោក» ទៅជា «អ្នកទិញកំពូលរបស់ពិភពលោក» ដោយបន្តពង្រីកការនាំចូលផលិតផលជាច្រើន រាប់ចាប់តាំងពីកសិផល គ្រឿងបន្លាស់ និងគ្រឿងអលង្ការ រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រទេសចិនបានក្លាយទៅជាទីផ្សារនាំចូលធំបំផុតទីពីរនៅលើពិភពលោក ក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។ សម្រាប់រយៈពេល ៩ ខែដំបូង នៃឆ្នាំ២០២៦ ការនាំចូលរបស់ចិនបានឈានទៅដល់ ១៦,៧ ទ្រីលានយាន់​ ប្រមាណ ២,៥ ទ្រីលានដុល្លារ កើនឡើង ២២,៣% ដែលជាកំណើនខ្ពស់ជាងគេ ចាប់តាំងពីឆ្នាំ២០២១។

កំណើននេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុកចិនទេ ប៉ុន្តែថែមទាំងផ្តល់នូវការបញ្ជាទិញ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់​ ​បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មផងដែរ។ គិតត្រឹមឆ្នាំ២០២៦ ប្រទេសចិនបានផ្តល់ការអនុគ្រោះពន្ធ ០% ដល់ប្រទេសចំនួន ៦៣ ដែលការណ៍នេះបានជួយសម្រួល និងបើកផ្លូវសម្រាប់ផលិតផលមកពីក្រៅប្រទេសឱ្យមានលទ្ធភាពចូលមកកាន់ទីផ្សារយក្សចិន។ បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយ ១៦៩ ប្រទេសនិងតំបន់ ដោយទំហំពាណិជ្ជកម្មទំនិញសរុបសម្រេចបាន ៣៩,៩៤ ទ្រីលានយាន់ (កើនឡើង ១៨,៨% ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦)។

ផ្អែកលើផែនការប្រាំឆ្នាំលើកទី១៥ (ឆ្នាំ២០២៦-២០៣០) ប្រទេសចិននឹងបន្តពង្រីកការនាំចូលឧបករណ៍បច្ចេកវិទ្យាទំនើប គ្រឿងបង្គុំសំខាន់ៗ ធនធានថាមពល និងផលិតផលកសិកម្មប្រកបដោយគុណភាព ព្រមទាំងធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា។ ការណ៍នេះនឹងបន្តនាំមកនូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសអន្តរជាតិ និងផ្តល់កម្លាំងជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

សរុបមកវិញ CIIE លើកទី៩ មិនត្រឹមតែជាវេទិកាតាំងបង្ហាញផលិតផលទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបន្តបើកចំហកម្រិតខ្ពស់ ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មសកល។ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងត្រូវការកម្លាំងជំរុញថ្មី ការបន្តបើកចំហទីផ្សាររបស់ចិន នឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនសម្រាប់តំបន់ និងពិភពលោក ព្រមទាំងនាំមកនូវវិបុលភាពរួមសម្រាប់មនុស្សជាតិ៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា