* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទាហានអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន នៅព្រីតថេន សង្ស័យធ្វើចារកម្មឱ្យរុស្ស៉ី (Video inside)

11-11-2026 10:29

(ឡុងដ៍)៖ ប៉ូលិសព្រីតថេន នៅថ្ងៃអង្គារ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០២៦ បានឱ្យដឹងថាទាហានអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅលើទឹកដីព្រីតថេន ពីបទសង្ស័យធ្វើចារកម្មឱ្យរុស្ស៉ី បន្ទាប់ពីអាមេរិកបានដកយន្ដហោះយោធាជាច្រើនគ្រឿងចេញពីមូលដ្ឋានទ័ពអាកាសព្រីតថេន ជុំវិញការគំរាមកំហែងដាច់ដោយឡែកមួយទៀតពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជុំវិញការឃាត់ខ្លួនទាហានអាមេរិកខាងលើផងដែរ នាយក FBI ​លោក Kash Patel បាននិយាយថាការចាប់ខ្លួនបុរសម្នាក់អាយុ៤១ឆ្នាំ មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការធ្វើចារកម្មឱ្យបរទេសហើយដែលនេះជាក្ដីកង្វល់ដ៏ធំមួយចំពោះសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ ព្រមពេលជាមួយគ្នា លោកឧត្តមសេនីយ៍ត្រី Sean Stinchon ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានប្រឆាំងការស៊ើបការរបស់កងទ័ពអាមេរិកបានចាត់ទុកថាការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ទាហានជាន់ខ្ពស់ម្នាក់ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យទទួលខុសត្រូវលើព័ត៌មានរសើប គឺជាការក្រើនរំឮកមួយថាការគំរាមកំហែងពីខាងក្នុងគឺមានយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា បើតាមប៉ូលិសព្រីតថេន ទាហានអាមេរិកខាងលើត្រូវបានចាប់ខ្លួននៅក្បែរទីក្រុង Gloucester កាលពីថ្ងៃអង្គារ។ ការចាប់ខ្លួននេះដែរមិនមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតប្រឆាំងភេរវកម្មនោះទេ។ ប៉ុន្តែវាបានកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកដកយន្ដហោះចាក់ប្រេងចេញពីមូលដ្ឋានទ័ពមួយរបស់ព្រីតថេន ដោយសារតែការបារម្ភពីការគំរាមកំហែងពីអ៉ីរ៉ង់៕