* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Bessent៖ អាមេរិក និងចិន គួរតែយល់ឱ្យច្បាស់អំពីកិច្ចសហប្រតិបត្តិការ និងភាពប្រកួតប្រជែងក្នុងវិស័យ AI (Video inside)

11-11-2026 11:25

(ញូវយ៉ក)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក និងចិន មិនគួរយល់ខុស ឬរំពឹងខ្ពស់ពេកទេ ពាក់ព័ន្ធភាពខុសគ្នារបស់ពួកគេលើបញ្ហាបញ្ញាសិប្បនិម្មិត (AI) ខណៈដែលប្រទេសទាំងពីរ ស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយហានិភ័យ ស្របពេលប្រកួតប្រជែងគ្នាដណ្តើមឧត្តមភាពក្នុងវិស័យនេះ។ នេះបើយោងតាមការចេញផ្សាយដោយតីភ្នាក់ងារព៏ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Bessent ដែលត្រូវធ្វើដំណើរទៅប្រទេសចិនក្នុងសប្តាហ៍ក្រោយ សម្រាប់ការត្រៀមរៀបចំជំនួបលើកទី ៣ឆ្នាំនេះ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៉ី ជីនពីង បានថ្លែងក្នុងសុន្ទរកថារៀបចំដោយគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន នៅទីក្រុងញូវយ៉ក ថាលោកចង់ឱ្យមានការកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា ផ្អែកលើតុល្យភាព និងការផ្តល់ឱ្យទៅវិញទៅមក។

លោក Bessent បានឱ្យដឹងថា គម្រោងនៃជំនួបមេដឹកនាំនៅទីក្រុង Shenzhen ដែលប្រារព្ធឡើងស្របជាមួយកិច្ចប្រជុំនៃវេទិកាអាស៉ី-ប៉ាស៉ីហ្វិក (APEC) ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងជំរុញឱ្យមានកិច្ចសន្ទនាទ្វេភាគីថ្មីមួយស្តីពី «AI ពូកែបំផុត» (superintelligence ឬ SI)។ SI ជាពាក្យដែលលោក ត្រាំ ចង់ឱ្យប្រើជំនួស AI។ តាមលោក Bessent ការសន្ទនាមានគោលបំណងការពារពីហានិភ័យរួម និងទប់ស្កាត់ការយល់ច្រឡំ ហើយអាមេរិក និងចិន បានព្រមព្រៀងបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់មួយ ដើម្បីជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីហេតុការណ៍ធ្ងន់ធ្ងរណាមួយ។

គួរបញ្ជាក់ថា លោក ត្រាំ និងលោក ស៉ី បានឯកភាពគ្នាលើការបង្កើតប្រព័ន្ធជូនដំណឹងថ្មីមួយពាក់ព័ន្ធនឹង AI អំឡុងពេលជួបគ្នានៅសេតវិមាន កាលពីខែកញ្ញា ប៉ុន្តែនៅពេលនោះ លោក ត្រាំ ក៏បានលើកឡើងដែរថា លោកមិនសូវចង់ដាក់ចេញនូវវិធានការត្រួតពិនិត្យថ្មីៗទេ ដោយសារលោកចង់រក្សាភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក៕