* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នៅឯ COP31 ប្រមុខ UN ថាការពឺងផ្អែកលើប្រេងខ្លាំងពេក គឺជារឿងមិនល្អសម្រាប់អាកាសធាតុ និងសេដ្ឋកិច្ច (Video inside)

11-11-2026 12:04

(ANTALYA)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចង្អុលចំទៅលើក្រុមហ៊ុនប្រេងនានា ថារកប្រាក់ចំណេញបានរាប់ពាន់លានដុល្លារ ប៉ុន្តែធ្វើឱ្យពលរដ្ឋ អាជីវកម្ម និងបណ្តារដ្ឋាភិបាលជួបការលំបាកក្នុងការដោះស្រាយ នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣១ (COP31) ហើយក៏ឆ្លៀតឱកាសរិះគន់លើការបន្តពឹងផ្អែកលើឥន្ធនៈហ្វូស៉ីលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Guterres មានប្រសាសន៍ថា «ឥន្ធនៈហ្វូស៉ីលមិនត្រឹមតែជាកត្តាជំរុញឱ្យមានវិបត្តិអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែការណ៍ដែលពឹងផ្អែកលើឥន្ធនៈទាំងនេះ ក៏បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច និងសន្តិសុខផងដែរ ដូចដែលវិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់»។ លោក Guterres គូសបញ្ជាក់ថា «ក្រុមគ្រួសារ អាជីវកម្ម និងរដ្ឋាភិបាលនានាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនប្រេងចំនួន ៩ កំពុងស្ថិតក្នុងស្ថានភាពដែលអាចរកចំណូលបានជាង ៩៥ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ។ នេះមានន័យថាជាទឹកប្រាក់ជាង ១ពាន់លានដុល្លារក្នុងមួយថ្ងៃ»។

តាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែមុន ពិភពលោកកំពុងឈានទៅរកការឡើងកម្ដៅលើសពីកម្រិត ១,៥អង្សាសេ ដែលអ្នកវិទ្យាសាស្ត្រព្រមានថា អាចបង្កឱ្យមានផលវិបាកដ៏អាក្រក់បំផុតនៃការប្រែប្រួលអាកាសធាតុ ខណៈដែលការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតែបន្តកើនឡើង។ ស្របពេលមនុស្សជាច្រើនកំពុងរងផលប៉ះពាល់ពីអតិផរណា ក្រុមហ៊ុនប្រេងវិញទទួលបានផលចំណេញយ៉ាងច្រើន ពីការឡើងថ្លៃតម្លៃឥន្ធនៈហ្វូស៉ីល ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បង្កការរំខានដល់ការដឹកជញ្ជូនថាមពលចេញពីតំបន់មជ្ឈិមបូព៌ា៕