* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិក មិនចូលរួមកិច្ចប្រជុំ UN ដែលសំដៅវាយតម្លៃកំណត់ត្រាសិទ្ធិមនុស្ស ក្រោមអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ

11-11-2026 13:30

(ហ្សឺណែវ)៖ សហរដ្ឋអាមេរិក បានបដិសេធមិនចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលគ្រោងនឹងពិនិត្យវាយតម្លៃទៅលើកំណត់ត្រាសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ការសម្រេចចិត្តមិនចូលរួមនេះ បានរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ដែលលើកឡើងថា ការរំលោភសិទ្ធិមនុស្សនៅអាមេរិក បានកើនឡើងដល់កម្រិតដែលមិនធ្លាប់ឃើញ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៉ីស កាលពីឆ្នាំ២០២៥ ដោយលើកហេតុផលថា ក្រុមប្រឹក្សានេះមានភាពលម្អៀងប្រឆាំងអ៉ីស្រាអែល និងអាមេរិក។ នេះជាឆ្នាំទី២ជាប់គ្នា ដែលសហរដ្ឋអាមេរិក មិនចូលរួមកិច្ចប្រជុំសំដៅត្រួតពិនិត្យលើកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន ខណៈវាជាដំណើរការមួយ សូម្បីតែបណ្តាប្រទេសដែលគេចាត់ទុកកាន់របបផ្តាច់ការ ក៏ចូលរួមដែរ។

កន្លែងអង្គុយរបស់អាមេរិកសម្រាប់វេទិកាកិច្ចប្រជុំ UN នោះត្រូវបានទុកឱ្យនៅទំនេរចោល ហើយក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសម្រេចពន្យារពេលកិច្ចប្រជុំ ទៅដល់ខែមករា ដើមឆ្នាំក្រោយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ការចូលរួមក្នុងកិច្ចប្រជុំ នឹងបង្ហាញថា សហរដ្ឋអាមេរិកគាំទ្រការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។

អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា «ស្ថាប័នដែលគ្មានសង្ឃឹមស្រោចស្រង់វិញបាននេះ បានធ្វើឱ្យបញ្ហាសិទ្ធិមនុស្សក្លាយជា រឿងគួរឱ្យអស់សំណើច តាមរយៈបរាជ័យជាបន្តបន្ទាប់ក្នុងការប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ខណៈដែលស្ថាប័នជំរុញវោហារសាស្ត្រប្រឆាំងអាមេរិក»។ អ្នកនាំពាក្យដដែល មិនបានឆ្លើយតបចំពោះការចោទប្រកាន់ពាក់ព័ន្ធទៅនឹងកំណត់ត្រាសិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាដែលមានសមាជិក៤៧ប្រទេសនេះ មិនដែលបានរិះគន់ដោយផ្ទាល់ ចំពោះកំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ ប៉ុន្តែក្រុមអ្នកជំនាញដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សា ធ្លាប់រិះគន់លើបញ្ហាមួយចំនួន ដូចជាការបណ្តេញជនអន្តោប្រវេសន៍ ជាដើម។ ចំណែកទីក្រុងវ៉ាស៊ីនតោន បានអះអាងថា ចំណាត់ការរបស់ខ្លួន ត្រូវបានអនុវត្តដោយស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក៕