* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ចាត់បញ្ចូល កងទ័ពជើងទឹកនិងកងទ័ពអាកាសអាហ្សង់ទីនជា «អង្គការភេរវកម្ម»

11-11-2026 14:06

(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់បានចាត់បញ្ចូលកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសអាហ្សង់ទីនជា «អង្គការភេរវកម្ម»។ វាគឺជាវិធានការសងសឹកត្រឡប់ទៅវិញ ដែលធ្វើឡើងបន្ទាប់ពីអាហ្សង់ទីនបានចាត់បញ្ចូល កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ជាអង្គភាពភេរវកម្ម កាលពីខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីខែមេសា អាហ្សង់ទីនបានចាត់បញ្ចូល កងកម្លាំង IRGC ជាអង្គការភេរវកម្ម បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់វិធានការបែបនោះ។ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា ទីក្រុងតេហេរ៉ង់បានសម្រេចកំណត់ កងទ័ពអាកាសនិងកងទ័ពជើងទឹកអាហ្សង់ទីន ជាអង្គការភេរវកម្ម «ដោយផ្អែកលើគោលការណ៍បដិការ»។ ក្រសួងបានបន្ថែមដូច្នេះថា «ជាក់ស្តែង រដ្ឋាភិបាលអាហ្សង់ទីន នឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកទាំងអស់ ដែលកើតចេញពីបញ្ហានេះ»។ ទោះជាយ៉ាងណា ក្រសួងការបរទេសអ៉ីរ៉ង់ មិនបានលើកឡើងពីកងទ័ពជើងគោករបស់អាហ្សង់ទីនទេ។

គួរបញ្ជាក់ថា អាហ្សង់ទីនបាននិយាយកាលពីខែមេសាថា ការកំណត់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាអង្គការភេរវកម្ម គឺដោយសារកងកម្លាំងនេះគាំទ្រក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់។ អាហ្សង់ទីនទម្លាក់កំហុសលើហេសបូឡាថា ជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកប្រល័យបំផុត ក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន គឺការវាយប្រហារកាលពីឆ្នាំ១៩៩៤ លើមជ្ឈមណ្ឌលសហគមន៍ជ្វីហ្វ AMIA ក្នុងរដ្ឋធានីប៊ុយណូស៊ែ ដែលបានផ្តាច់ជីវិតមនុស្ស ៨៥នាក់ និងធ្វើឱ្យរាប់រយនាក់ទៀតរងរបួស៕