* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូណេស៊ី ចាប់ខ្លួនមនុស្សជាង១៥០នាក់ បន្ទាប់ពីមានអំពើហិង្សាអំឡុងបាតុកម្ម (Video inside)

11-11-2026 14:52

(ហ្សាការតា)៖ អ្នកនាំពាក្យប៉ូលិសឥណ្ឌូណេស៉ី នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ូលិសបានឃាត់ខ្លួនមនុស្សជាង ១៥០នាក់ បន្ទាប់ពីក្រុមបាតុករ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅទីក្រុង Yogyakarta ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំពើហិង្សាខាងលើបានផ្ទុះឡើង បន្ទាប់ពីមានការធ្វើបាតុកម្មនៅតាមទីក្រុងមួយចំនួនរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ការដោះស្រាយបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ និងប្រាក់ឈ្នួលដែលគ្មានការកើនឡើង។ នៅថ្ងៃពុធនេះ ប៉ូលិសឥណ្ឌូណេស៉ី បានប្រាប់ថា មនុស្សប្រហែល១០០នាក់ បានប្រមូលផ្តុំគ្នានៅក្បែរអគារសភាប្រចាំទីក្រុង Yogyakarta កាលពីម៉ោងប្រហែល ៨យប់ថ្ងៃអង្គារ ហើយពួកគេបានបាញ់កាំជ្រួច ព្រមទាំងគប់ដុំថ្ម និងគ្រាប់បែកសាំង សំដៅទៅលើអគារនោះ។

អាជ្ញាធរក៏បានឆ្លើយតបដោយដាក់ពង្រាយកម្លាំង និងយានយន្តពិសេស ដើម្បីបំបែកហ្វូងមនុស្ស។ ប៉ូលិសបាននិយាយថា ពួកគេរឹបអូសបានវត្ថុតាងមួយចំនួន រួមមានគ្រាប់បែកសាំងចំនួន ៦គ្រាប់ និងកាំជ្រួចចំនួន ១២ដើម។ អ្នកយកព័ត៌មានរបស់ AFP បានមើលឃើញប៉ូលិសបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក រួមទាំងកាណុងទឹក នៅពេលចូលទៅបំបែកក្រុមបាតុករ កាលពីយប់ថ្ងៃអង្គារ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ មុនពេលផ្ទុះអំពើហិង្សា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្បែរការិយាល័យរបស់អភិបាល ក្នុងទីក្រុង Yogyakarta ដោយទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមា។ ការតវ៉ានោះក្រោយមកបានរំសាយទៅវិញ មុនពេលអំពើហិង្សាកើតឡើង។ រីឯនៅទីក្រុង Surabaya ដែលជាទីក្រុងធំជាងគេទី២របស់ឥណ្ឌូណេស៊ី ក្រុមបាតុករ ក៏បានចេញមកតាមដងផ្លូវដើម្បីធ្វើការតវ៉ាផងដែរ ដោយលើកឡើងពីបញ្ហាភ្លើងឆេះព្រៃ និងការកើនឡើងនៃតម្លៃម្ហូបអាហារ ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕