* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ណាល័យមេគង្គ-ឡានឆាង បើកឱកាសដល់កុមារកម្ពុជាឈ្វេងយល់ពីប្រទេសចិន តាមរយៈដំណើរទស្សនកិច្ចសិក្សានៅខេត្តយូណាន

11-11-2026 16:42

(យូណាន ប្រទេសចិន)៖ កុមារកម្ពុជាចំនួន៦រូប មកពីសាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាង យុវជន១រូប​ និងមន្រ្តីរាំជការ៣រូប​ បានទទួលឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តយូណាន ប្រទេសចិន រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់បន្ថែមអំពីប្រទេសចិន វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនចិន។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូររវាងយុវជន និងកុមារកម្ពុជា-ចិន ព្រមទាំងផ្តល់បទពិសោធន៍ជាក់ស្តែងដល់កុមារកម្ពុជាតាមរយៈការសិក្សា និងការទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗក្នុងខេត្តយូណាន។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានជម្រាបថា នេះជាលើកទី១ដែល សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសហការជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិលចិនជាច្រើន ដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរបែបនេះ។ ក្នុងនោះមាន មូលនិធិចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (CICEF), មូលនិធិ Peaceland, អង្គការ Yundi, ក្រុមយុវជនស្ម័គ្រចិត្ត Binhai នៃក្រុងធានជីង, មន្ទីរពេទ្យបេះដូង Fuwai និងបណ្ណាគារ Xinhua ជាដើម ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា ការផ្តល់ឱកាសឱ្យកុមារ​ យុវជន​ មន្ត្រី​រាជការ​កម្ពុជាបានមកសិក្សា និងស្វែងយល់ដោយផ្ទាល់ពីប្រទេសចិន គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើតការយល់ដឹង ការគោរព និងមិត្តភាពរវាងប្រជាជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

លោក អេង សុភក្ត្រ ឪពុករបស់កុមារី សុភក្ត្រ អែមហ្សាណា ដែលជាសិស្សមកពីសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលមានបណ្ណាល័យមេគង្គ-ឡានឆាង បានសម្តែងក្តីរំភើប និងអំណរគុណចំពោះសមាគម និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ «ឱកាសមាស» ដល់កូនស្រីរបស់លោក រួមជាមួយកុមារ ៥រូបផ្សេងទៀត ដើម្បីបានធ្វើដំណើរទៅសិក្សា និងឈ្វេងយល់ពីប្រទេសចិនដោយផ្ទាល់។

លោកបានបន្ថែមថា បទពិសោធន៍នេះនឹងជួយបើកទស្សនៈថ្មីៗសម្រាប់កុមារ និងជំរុញឱ្យពួកគេមានចំណាប់អារម្មណ៍កាន់តែខ្លាំង លើការសិក្សាភាសាចិន និងការយល់ដឹងអំពីវប្បធម៌ចិន។ លោកក៏ប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន។

ជាមួយគ្នានេះ ក្នុងចំណោមក្រុមកុមារដែលបានទៅបំពេញទស្សនកិច្ចនៅចិន កុមារា សំ ពេជ្រវរជ័យ ដែលជាសិស្សមកពី សាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាងទី៥តាំងនៅ បានបង្ហាញថា ដោយមានឪពុកម្តាយកំពុងលើកទឹកចិត្ត ខ្លួនបាននិងកំពុងខិតខំសិក្សាភាសាចិន ព្រោះការចេះភាសាចិនអាចបើកឱកាសកាន់តែច្រើនសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការទទួលបានចំណេះដឹងថ្មីៗ ជាពិសេសបទពិសោធន៍ផ្នែកឌីជីថល ដែលខ្លួនអាចយកមកអភិវឌ្ឍ និងរួមចំណែកដល់សង្គមជាតិ។

លោក ហេង កំសាន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមដឹកនាំដំណើរទស្សនកិច្ច បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងអ្នកអានវ័យក្មេងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់កុមារកម្ពុជាស្វែងយល់ពីវប្បធម៌ និងសង្គមចិន ហើយនាំយកចំណេះដឹង និងបទពិសោធន៍ទាំងនោះមកចែករំលែកនៅកម្ពុជា។

លោកបានបន្ថែមថា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបែបនេះ ក៏អាចរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងបេតិកភណ្ឌកម្ពុជា ទៅកាន់មិត្តចិន ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។

បណ្ណាល័យមេគង្គ-ឡានឆាង មិនត្រឹមតែជាកន្លែងសម្រាប់អានសៀវភៅ និងសិក្សារបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាស្ពានមួយ សម្រាប់ភ្ជាប់ការអប់រំ វប្បធម៌ និងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន។ តាមរយៈការផ្តល់ឱកាសឱ្យកុមារបានធ្វើដំណើរ ស្គាល់ និងរៀនសូត្រពីប្រទេសចិនដោយផ្ទាល់ សកម្មភាពនេះបានរួមចំណែកបណ្តុះគំនិត និងមិត្តភាពកម្ពុជា-ចិនសម្រាប់មនុស្សជំនាន់ក្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន