* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping ​គូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

11-11-2026 16:55

(ប៉េកាំង)៖ កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើ​នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួន ស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។

ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។​ លោក Xi Jinping​ ប្រធានរដ្ឋចិនបានគូសបញ្ជាក់អំពី ការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ "​ការកែលម្អឥរិយាបថចាំបាច់ត្រូវតែធ្វើពីថ្នាក់លើ ដល់ថ្នាក់ក្រោម ហើយថ្នាក់លើធ្វើជាគំរូសម្រាប់ថ្នាក់ក្រោម។" តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ​ជាប្រមុខស្នូលបានតាក់តែងនិងអនុវត្តជាក់ស្តែងនូវការកំណត់ទាំង ៨ ចំណុចដែលបានធ្វើឱ្យឥរិយាបថបក្ស និងនយោបាយមានមុខមាត់ថ្មីស្រឡាង។

អគ្គលេខាធិការបក្សលោក Xi Jinping​​ បានធ្វើជាគំរូ៖ ពេលលោកចាកពេញពីក្រុងប៉េកាំងអញ្ជើញទៅត្រួតពិនិត្យការងារ នៅខេត្តក្វាំងទុងក្រោយពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ លោកបានបង្គាប់មិនឱ្យបិទផ្លូវនិងក្រាលព្រំក្រហមទេ, ពេលលោកចុះត្រួតពិនិត្យការងារនៅស្រុក Fuping ​ខេត្ត Hebei លោកទទួលទានអាហារប្រចាំថ្ងៃដោយកំណត់យ៉ាងតឹងរ៉ឹងនូវម្ហុបបួនមុខ និងសម្លមួយមុខតែប៉ុណ្ណោះ, នៅតំបន់រងគ្រោះរញ្ជូយដី Lushan ខេត្ត Sichuan​ លោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរ ហូតដល់យប់ជ្រៅ ហើយបានស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន។ល។

លោក Xi Jinping​​ បាននាំមុខអនុវត្តយ៉ាងតឹងរ៉ឹងនូវការកំណត់ទាំង៨ចំណុចរបស់មជ្ឈិមបក្ស​និងបទប្បញ្ញត្តិលម្អិតសម្រាប់ ការអនុវត្តដែលបានបង្ហាញពីជំនឿដ៏មុតមាំ​តាមរយៈសកម្មភាពជាក់ស្តែង។"​ចាំបាច់ត្រូវតែកសាងឥរិយាបថបក្សយ៉ាងខ្ជាប់ខ្ជួន ដោយសារវាជាដំណើរការដែលគ្មានទីបញ្ចប់។ " អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ យុទ្ធនាការអប់រំជាសមូហភាពក្នុងបក្ស បានផ្ដល់អាទិភាពលើការកែលម្អឥរិយាបថជាប់រហូតមក។ ចាប់ពីការបង្ក្រាបការលើ្មសបទប្បញ្ញត្តិទាក់ទងនឹងការទទួលស៊ីផឹក និងការទទួលយក និងការផ្តល់អំណោយ រហូតដល់ការទប់ស្កាត់ការខ្ជះខ្ជាយអាហារ និងការកែតម្រូវ «បរិយាកាសមិនល្អក្នុងក្លឹបឯកជន» រហូតដល់ការប្រយុទ្ធប្រឆាំងនឹងទម្រង់និយមជាបន្តបន្ទាប់ដើម្បីកាត់បន្ថយបន្ទុកថ្នាក់មូលដ្ឋាន ចលនាផ្លាស់ប្តូរឥរិយាបថបានអនុវត្តពាសពេញប្រទេសចិន។

«ការកសាងឥរិយាបថល្អជាមួយនឹងច្បាប់តឹងរ៉ឹងដើម្បីជំរុញទឹកចិត្តសមាជិកបក្ស​ និងកម្មាភិបាលឱ្យខិតខំធ្វើការ បង្កើតអាជីព ទទួលខុសត្រូវ និងបម្រើប្រជាជន»។ នៅឆ្នាំនេះ យុទ្ធនាការអប់រំក្នុងបក្សដែលផ្តោតលើក្រុមថ្នាក់ដឹកនាំពីថ្នាក់ស្រុកឡើង ជាពិសេស អ្នកទទួលខុសត្រូវផ្ទាល់ ដែលជាកម្មវិធីសិក្សា និងអប់រំស្តីពីការបង្កើតគំនិតយល់ដឹងត្រឹមត្រូវអំពីការធ្វើអភិបាលកិច្ច ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនៅក្នុងបក្សទាំងមូល។ «ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការប្រាំឆ្នាំលើកទី១៥” ហើយក្រុមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន នឹងត្រូវបានផ្លាស់ប្តូរអាណត្តិម្តងមួយៗ។ វាមានសារៈសំខាន់និងចាំបាច់បំផុតក្នុងការជំរុញការបង្កើត និងការអនុវត្តគំនិតយល់ដឹងត្រឹមត្រូវ ស្តីពីការធ្វើអភិបាលកិច្ចក្នុងចំណោមក្រុមថ្នាក់ដឹកនាំ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការសិក្សា និងការអប់រំ»។ លោក Xi Jinping បានពន្យល់អំពីការពិចារណាសំខាន់ៗនៅពីក្រោយយុទ្ធនាការអប់រំជាសមូហភាពនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន