* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង

11-11-2026 20:30

(ហ្សាការតា)៖ អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្គីប្រាន រ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) បានសម្រេចលាលែងពីតំណែងជាផ្លូវការហើយនៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពីប្រភពនយោបាយចំនួន ២រូបនៅព្រឹទ្ធសភា និងជំនួយការនយោបាយរបស់លោក Gibran គឺលោក Budi Arie Setiadi ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការលាលែងពីតំណែងនេះកើតឡើងបន្ទាប់ពីលោក Gibran បានបង្ហាញបំណងចង់ចុះចេញពីតំណែង ក្នុងអំឡុងជំនួបរយៈពេលពីរម៉ោងកន្លះជាមួយប្រធានាធិបតី លោក Prabowo Subianto កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីបញ្ចៀសភាពចម្រូងចម្រាសផ្នែកនយោបាយអូសបន្លាយ។ ការសម្រេចចិត្តនេះក៏ធ្វើឡើងស្របពេលដែលសមាជិកសភាឥណ្ឌូណេស៊ីជាង ១០០រូប បានចុះហត្ថលេខាលើញត្តិទាមទារឱ្យដំណើរការនីតិវិធីទម្លាក់លោកចេញពីតំណែង បន្ទាប់ពីតុលាការកំពូល និងតុលាការធម្មនុញ្ញបានសម្រេចកាលពីខែមុនថា ឯកសារសញ្ញាបត្រសិក្សានៅក្រៅប្រទេសដែលលោកបានដាក់ស្នើសម្រាប់ការឈរឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០២៤ មិនស្របតាមលក្ខខណ្ឌតម្រូវនៃច្បាប់បោះឆ្នោតឡើយ។

គួរបញ្ជាក់ថា លោក Gibran គឺជាកូនប្រុសច្បងរបស់អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo (Jokowi) ហើយបានជាប់ឆ្នោតជាអនុប្រធានាធិបតីកាលពីឆ្នាំ២០២៤ ក្នុងសម្ព័ន្ធភាពជាមួយលោក Prabowo Subianto។ ការចុះចេញពីតំណែងរបស់លោកនៅពេលនេះ កើតឡើងចំពេលដែលទំនាក់ទំនងនយោបាយរវាងប្រធានាធិបតី Prabowo និងអតីតប្រធានាធិបតី Jokowi កំពុងប្រេះឆាកាន់តែខ្លាំង ក្រោយមានការផ្លាស់ប្ដូរមន្ត្រីស្និទ្ធនឹងលោក Jokowi ចេញពីជួររដ្ឋាភិបាលជាបន្តបន្ទាប់៕